(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាលជាតិប្រមាណ២៧៩នាក់។លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ និងកោតសរសើរកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់ គួរជាទីមោទនៈ។បន្ថែមលើប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍៦ចំណុចដល់ផែនការងារជំនាញរួមមាន៖*ទី១៖ ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម អនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍៖*កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។*កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្កិក៏ដោយ។*កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។*មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។*ទី២៖ ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់។*ទី៣៖ ការងារចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ តាមគ្រឹះស្ថាន សាលារៀន គោលដៅងាយរងគ្រោះ បញ្ជ្រាបចំណេះដឹង និងពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងនិងមានការប្រុងប្រយ័ត្ន ដើម្បីចូលរួមគោរពច្បាប់គ្រប់ៗគ្នា, បន្តរឹតបន្តឹងការអនុវត្តច្បាប់សំដៅកាត់បន្ថយគ្រោះថ្នាក់ឲ្យមានកម្រិត រក្សាបានអាយុជីវិត ទ្រព្យសម្បត្តិ។*ទី៤៖ ពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង, មុខសញ្ញាចេញពីពន្ធនាគារ និងការងារគ្រប់គ្រងដីកា។*ទី៥៖ ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ក្នុងការអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។*ទី៦៖ បង្កើនការសាមគ្គីភាព កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទូទាំងខេត្ត។ដោយឡែកការងារអគ្គិភ័យ និងសង្រ្គោះបន្តត្រួតពិនិត្យ សម្ភារមធ្យោបាយ ឧបករណ៍បច្ចេកទេស បម្រើឲ្យកិច្ចប្រតិបត្តិការសង្គ្រោះ បន្តចុះផ្សព្វផ្សាយ អប់រំ បញ្ហាអគ្គិភ័យ និងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ។ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ទោស្នងការ បានផ្ដាំផ្ញើកងកម្លំាងត្រូវគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ