ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់
Wed,19 March 2025 (Time 01:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 165នាក់)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏សារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។

ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់បំពេញការងារទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចែករំលែកដល់សនិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនានា ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិជាដើម។ ខណៈក្រសួងព័ត៌មាន គឺបើកចំហជានិច្ច ឱ្យសិស្សនិស្សិតនានា មកទស្សនកិច្ចសក្សាស្វែងយល់ពីកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងព័ត៌មាន ផងដែរ។ រហូតមកដល់ពេលនេះ មានសិស្សនិស្សិតប្រមាណ ១ ពាន់នាក់បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានបានធ្វើបទបង្ហាញជូនដល់សិស្សនិស្សិតឱ្យបានយល់ដឹង។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងនូវតួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថាមនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម,សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។

អ្វីដែលសំខាន់ដែរនោះ ក្រសួងព័ត៌មាន ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ