(បាត់ដំបង) ៖ មន្ត្រីនគរបាលទាំងអស់កុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន គឺជាសារដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលេីកទិសដៅសម្រាប់អនុវត្ត ខែបន្ត នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៨ខែ មីនា ឆ្នាំ២០២៥ ។សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនៅពេលនេះមិនមែនជាលេីកដំបូងនោះទេ ប៉ុន្តែជាការរំលឹកដាស់ តឿនជារឿយៗក្នុងនាមជាថ្នាក់ដឹកនាំស្នងការ មិនចង់ឃេីញមន្រ្តីថ្នាក់ក្រោមរបស់ខ្លួនណាមួយមានការពាក់ព័ន្ធនឹងបញ្ហានេះឡេីយ ទាំងការប្រេីប្រាស់ ការចែកចាយ ការជួញដូរឬ ធ្វេីជាខ្នងបង្អែងនៃអំពេីល្មេីសគ្រឿងញៀននេះ។ក្រៅពីនេះលោកស្នងការបានប្រកាសថា មន្ត្រីនគរបាលដែលមានកំហុសខាងវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជាបណ្តោះ អាសន្ននោះមិនត្រូវបានយកមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ឬនៅក្នុងស្នងការដ្ឋានដូចមុនទៀតទេ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេលយូរ ដេីម្បីឱ្យគាត់ បានដឹងពីការលំបាកនៅទីនោះដូចម្តេចខ្លះ ដែលការប្រកាសនេះគឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃថ្លែងនាប៉ុន្មាន ថ្ងៃកន្លងទៅ។តាមរយៈសារដាស់តឿននេះសង្ឃឹមថាមន្រ្តីនគរបាលគ្រប់រូបត្រូវប្រតិបត្តិឱ្យត្រឹមត្រូវស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវគោរពវិន័យនិង បទបញ្ជារបស់ថ្នាក់ដឹកនាំ ជឿជាក់ថាមិនមានមន្រ្តីនគរបាលរូបណាមានការពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀននោះឡេីយ ។កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលកាពារព្រំដែនគោកនិងអធិការនគរបាលក្រុងស្រុក រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនទៀត ហេីយនៅចុងបញ្ចប់លោកស្នងការបានចែកនូវសម្ភារៈអាវចំណាំងប្លាតដែលជាអំណោយដ័ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជូនដល់ អង្គភាព អធិការដ្ឋាននគរបាលក្រុង ស្រុក ផែនការងារជំនាញ បានប្រេីប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ