(ភ្នំពេញ)៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធាន មនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសថៃ ។ ក្នុងឱកាសនេះ ឯកឧត្តម សុខ ប្រសិទ្ធិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ ដើម្បីរួមចំណែកការលើកកម្ពស់វិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនកម្ពុជា និងយុវជនថៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បាន រំលឹកពីកិច្ចការងារសំខាន់ៗមួយចំនួន ដោយក្នុង នោះចាប់តាំងពីឆ្នាំ២០១៧ មក សម្ពន្ធយុវជនអាហារូបករណ៍ស២ និងសាកលវិទ្យាល័យរាជផាត់ ឧបុរាជធានី បានធ្វើសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់អាហារូបករណ៍ រៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់យុវជនផងដែរ ។ តាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ បានជួយបង្កើតឱកាសថ្មីៗសម្រាប់និស្សិតបានបន្តការសិក្សានីក្រៅប្រទេស និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចជាប្រយោជន៍សម្រាប់ការងារនាពេលអនាគត។ ក្នុងន័យនេះដែរ ឆ្នាំសិក្សា២០២៤-២០២៥ នេះ សាកលវិទ្យាល័យមាននិស្សិតកម្ពុជាចំនួន ២៨២នាក់ បាននឹងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង និងច្រើនជំនាញជូនដល់និស្សិតនៃព្រះរាជាណាចក្រកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះ មាននិស្សិតមួយចំនួនបានបញ្ចប់ការសិក្សារបស់ខ្លួន និងវិលត្រឡប់មកបម្រើការជូនជាតិមាតុភូមិវិញ ហើយក៏មាននិស្សិត មួយចំនួនទៀតក៏កំពុងតែបន្តការសិក្សារបស់ខ្លួន ។ លោក Thamarak La-Ongual បានសំដែងនូវការរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងជួបនិស្សិតដែលធ្លាប់បានទៅសិក្សានៅ សាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ ។ តាមរយៈកិច្ចពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ប្រសិទ្ធ នាឱកាសនេះ លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ បានបញ្ជាក់ជំហរក្នុងការបន្តពង្រឹងពង្រីកកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជាឲ្យបានកាន់តែល្អបន្ថែមទៅ លើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាព និងជំនាញវិជ្ជាជីវៈដល់សិស្ស និស្សិតកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ