ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើន
Mon,17 March 2025 (Time 11:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 182នាក់)

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា តម្លៃនៃសុខសន្តិភាពបានផ្តល់ឱកាសឱ្យប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់។

ការលើកឡើងរបស់ ឯកឧត្តម អភិបាលខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិធីបញ្ចុះត្បូង នៅត្រង់ចំណុចឧណ្ណាលោមព្រះពុទ្ធមាក់ ដែលបានកសាងឡើងពីលោហៈធាតុស្ពាន់លាយមាស និងសម្បូរសមិទ្ធផលនានា ក្នុងវត្តអង្គជុំហៅវត្តកំហែង ដែលស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកអង្គរបុរី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ឆ្នាំ២០២៥។

ឯកឧត្តម អភិបាលខេត្ត បានថ្លៃបន្តថា សន្តិភាពបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍបរទេសជាច្រើន បានមកបណ្ដាក់ទុនវិនិយោគនៅប្រទេសយើងឡើង ដោយឡែកខេត្តតាកែវយើង ក៏ទើបនឹងទទួលបានការបណ្ដាក់ទុន រកស៊ីជាច្រើន មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយើង។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗ ដូចជា៖ ទឹក ភ្លើង ផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ