ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន នៅតែរង់ចាំធ្វើជាថ្មសំលៀង ទោះបីកូនៗ ចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់
Fri,14 March 2025 (Time 08:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលកម្ពុជា នៅតែរង់ចាំធ្វើជា ថ្មសំលៀង សម្រាប់កូនៗតទៅទៀត ទោះបីពេលនេះកូនៗចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ ក៏ដោយ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា « ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុកឬនិយាយមួយបែបគឺ ដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុង សំលៀងបន្ត។ រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគ ជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើប ទទួលផលដូចថ្ងៃនេះ។ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួក កូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវ ដើរទៅរៀនព្រោះសាលាមិនឆ្ងាយ ពីផ្ទះទេ(សាលាចតុមុខ)សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀន នៅវិទ្យាល័យព្រះស៊ីសុវត្តិ ដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់ គ្រាន់ទិញឡានឬម៉ូតូ ឲ្យកូនជិះតែពុក ចង់ឲ្យពួកកូនស្គាល់ នូវជីវភាពប្រជាជនធម្មតា ដូចកាលពុកនៅពីក្មេង។​ ពេលកូនណាមួយមានកំហុសពួកកូន ត្រូវជាប់វិន័យទាំងអស់គ្នា ដោយ អង្គុយអានសៀវភៅទាំងអស់គ្នា ព្រោះ ពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នា សាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យ ទាំងអស់គ្នា។ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យបិទ ក្នុងបន្ទប់គេង បន្ទប់ទឹក ដែលពុកចាំជាងគេនៅបារាំង សម្រាប់ម៉ានិត ម៉ានី ម៉ាលីគឺ (ចេញពីផ្ទះ៥០០ម៉ែត្រ ត្រូវប្រាប់បងណាហ្រ្គានិងសុខហ៊ា និងចាយលុយលើស 100France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា) ។ ពេលពួកកូនចេញទៅរៀន ជុំគ្នានៅអាមេរិក ដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែម៉ាណែត ពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ) ទាំងនៅ បារាំងទាំង នៅអាមេរិក សុទ្ធមានការ កំណត់ម៉ោង ត្រូវចូលគេងនិងត្រូវបិទ ភ្លើងបិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ ដើម្បីសន្សំសំចៃភ្លើង។ ពុកម៉ែសូមអរគុណកូនៗ ដែលជាង២០ឆ្នាំមុន បាននិយាយជាមួយគ្នា ដែលពុកបានលួចស្តាប់ឮ ម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែតឹងតែង ចំពោះពួកយើងគឺចង់ឲ្យយើងល្អ)»។

សម្ដេចបញ្ជាក់ថា «ពិតមែនតែពេលនេះ ពួកកូនមានប្រពន្ធ មានប្តី និងមានកូនព្រមទាំងចេញដឹកនាំ ប្រទេសឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់ចាំធ្វើជា ថ្មសំលៀង សម្រាប់ពួកកូនតទៅទៀត»។

សម្ដេចបន្ថែមថា «ពុកម៉ែចង់ឲ្យកូនៗ ខិតខំបណ្តុះបណ្តាល អប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាម របៀបពុកម៉ែ តទៅទៀតពិសេសផ្តោត លើគុណធម៌ ចរិយាធម៌ សិលធម៌ចេះ ជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែ ជាចៅល្អហើយតែត្រូវ តែតាមតម្រង់ទិសពួកគេ តទៅទៀត»៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ