ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់ និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ ។ការថ្លៃងណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងសំណេះសំណាងជាមួយកម្មករ កម្មការិនីជាម្តាយដែលមានទារកតូចៗ ក្នុងគោលបំណងស្តាប់នៅសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់កម្មករ កម្មការិនីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។ក្រោយពីបានស្តាប់នូវការលើកឡើងរបស់កម្មការិនី ដែលទៅទទួលបានអត្ថប្រយោជន៍ ពីការប្រើប្រាស់ លើបណ្ណ ប.ស.ស. លើសេវាសុខាភិបាល ក្នុងពេលមានផ្ទៃពោះ និងក្រោយសម្រាលកូនរួចរាល់ហើយនោះ សម្តេចធិបតីបានលើកឡើង សម្តេចបានឃើញនូវការផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ដែលថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព មិនសូវទទួលបានការយកចិត្តទុកដាក់ឡើយ ។ ជុំវិញបញ្ហាខាងលើនេះ សម្តេចធិបតី បានកត់សម្គាល់ថា មានតិចតួចបានលើកឡើង ។សម្តេចធិបតី មានប្រសាសន៍ថា “ថ្ងៃមុនបងឃើញគេ (សម្តេចនិយាយជាមួយកម្មការិនី) គេបង្ហោះតាមហ្វេសប៊ុក តាមអី១រឿង២រឿងនោះ គេថា អ្នកកាន់ ប.ស.ស. ទៅពេទ្យ មិនសូវយកចិត្តទុកដាក់ ។ ព្រោះអាហ្នឹងការងារនេះ តាមឱ្យជាប់ ក្រសួងការងារ ក្រសួងសុខាភិបាល គឺអត់ឱ្យមានការរើសអើងទេ មណ្ឌលសុខភាព ទាំងឯកជន ទាំងរដ្ឋ គឺត្រូវធ្វើមិចយកចិត្តទុកដាក់ដូចគ្នា” ។ក្នុងនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា បានឱ្យក្រុមការងារចុះពិនិត្យ ទៅលើកិច្ចការងារទាំងនេះដែរ ខណៈដែលសម្តេចក៏សង្កេតឃើញថា មានចន្លោះប្រហោងបន្តិចបន្តួច តែបានធ្វើការកែសម្រួលជាបន្តបន្ទាប់ ។សម្តេចធិបតី សង្កត់ធ្ងន់ថា ធ្វើយ៉ាងណា កុំឱ្យមានការរើសអើងឱ្យសោះ ចំពោះអ្នកប្រើប្រាស់ បណ្ណ ប.ស.ស.៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ