ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន ចុះពិនិត្យស្រូវ ផលដំណាំ និងបូមទឹកជួយសង្គ្រោះស្រូវប្រជាកសិករនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង
Mon,03 February 2025 (Time 09:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 183នាក់)

ខេត្តក្រចេះ ៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ រួមនិង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំក្រុមការងារ និងឯកឧត្តម ស្សាហារ៉ូឌីន ប៊ីនអន (Sha Harodin Bin Onn) ឯកអគ្គ រាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេសុី ប្រចាំព្រះណាចក្រកម្ពុជា រួមនិង ឯកឧត្តម លោក ជំទាវអមដំណេីរ អញ្ជេីញចុះ ពិនិត្យនូវសមិទ្ធផលដំណាំស្រូវ និងសំណេះសំណាល ពុក ម៉ែបងប្អូន នៅក្នុងឃុំ ព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។

នៅក្នុងឱកាសនោះដែរ ពុក ម៉ែ បងប្អូន ក៍បានអញ្ជេីញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងដោយក្តីសប្បាយរីកបំផុត ចំពោះថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ដ៍ប្រពៃពីទុកលំបាក និងការខ្វះខាតទឹកសម្រាប់បំពេញនូវដំណាំស្រូវស្រែប្រាំង បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលានាពេកបច្ចុប្បន្ននេះ ក្នុងនោះមានស្រូវចំនួន ៤៨៣ ហិកតាដែលត្រូវសង្គ្រោះបានពីការខ្វះខាតទឹកក្នុងស្រែមកដល់ពេលនេះ នៅដេីមខែកុម្ភៈ ឆ្នាំ ២០២៥នេះជិតបានទទួលផលហេីយ ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹក និងពន្យល់ណែនាំប្រាប់ដល់បងប្អូនពីការ សាបព្រោះស្រូវនារដូវប្រាំងថា សូមបងប្អូនធ្វេីសាបព្រោះស្រូវក្នុងរដូវប្រាំង តែម្តងបានហេីយ ដេីម្បីជៀសវាង ដោយសារទឹកនៅឆ្ងាយ ហេីយស្រោយស្រព្វមិនគ្រប់គ្រាន់នាំឱ្យខាតបង់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ