ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តកែប ស្នើសារព័ត៌មាន FK News កែតម្រូវខ្លឹមសារដែលបានចុះផ្សាយពាក់ព័ន្ធករណីលោកស្នងការរង ង៉ែត ទូច ថាបានជម្រិតទារប្រាក់ចំនួន ៣០០០ដុល្លារពីកម្មករ
Mon,03 February 2025 (Time 02:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 143នាក់)

ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចេញលិខិតលេខ ១៥២ របក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ជម្រាបជូនប្រធានអង្គភាពសារព័ត៌មាន FK News ដោយមានកម្មវត្ថុ៖ ស្នើកែតម្រូវខ្លឹមសារដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីលោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកែប ថាបានជម្រិតទារប្រាក់ចំនួន ៣.០០០ដុល្លារ ពីកម្មករទាំង០៤រូប។

ស្នងការនគរបាលខេត្តកែប បានជម្រាបជូនប្រធានអង្គភាពសារព័ត៌មាន FK News ជ្រាបថា៖ ក្រោយពីក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចុះថ្ងៃទី២០ ខែមិថុនា និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់ឈ្មោះ សិទ្ធ ច្រយ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៦ក ផ្លូវ ១៤B១ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នើសុំបដិសេធលិខិតលេខ ១៩០/២៣ លស ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកែប និងប្តឹងលោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ, លោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកែប ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោក វង្ស សុផល អតីតមន្ត្រីរដ្ឋបាលព្រៃឈើ, លោក ម៉ែន កប, មន្ត្រីកងរាជអាវុធហត្ថ និងបក្សពួក ដែលបានឃុបឃិតគ្នាយកដីរបស់លោកស្រីទំហំ ៨.៧៥ហិកតា ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានលិខិតទិញលក់ត្រឹមត្រូវធ្វើជាដីរបស់រដ្ឋ ព្រមទាំងចាប់កម្មករស្លូតត្រង់ចំនួន០៤រូប ធ្វើជាចំណាប់ខ្មាំង ដើម្បីជម្រិតទារប្រាក់ចំនួន ៣.០០០ដុល្លារ។

លិខិតរបស់ស្នងការនគរបាលខេត្តកែប បានបន្តឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងការចុះផ្សាយរបស់សារព័ត៌មាន FK News ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីចុះធ្វើអធិការកិច្ច និងពិនិត្យឯកសារពាក់ព័ន្ធករណីខាងលើរួចមកសង្កេតឃើញថា លោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកែប ពុំមានជាប់ពាក់ព័ន្ធការជម្រិតទារប្រាក់ពីកម្មករចំនួន ០៤រូប ដូចការចុះផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ របស់អង្គភាពសារព័ត៌មាន FK News នោះទេ និងស្នើសុំកែតម្រូវខ្លឹមសារចុះផ្សាយឡើងវិញ ដើម្បីឱ្យសាធារណជន និងអ្នកតាមដានតាមបណ្តាញសង្គមជ្រាបព័ត៌មាន។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតលេខ ០៧៣ សជណ ជម្រាបជូនលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដោយបញ្ជាក់ថា ក្រោយពីបានចាត់មន្ត្រីធ្វើអធិការកិច្ច និងពិនិត្យឯកសារពាក់ព័ន្ធរួចមក ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំ លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ឱ្យធ្វើលិខិតជម្រាបជូនទៅសារព័ត៌មាន FK News ឱ្យកែតម្រូវខ្លឹមសារដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកែប ថាបានជម្រិតទារប្រាក់ចំនួន ៣.០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក) ពីកម្មករចំនួន ០៤រូប៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ