ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងយកអំណោយជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥
Fri,28 February 2025 (Time 09:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 173នាក់)

(ខេត្តពោធិ៍សាត់)លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ ព្រមទាំងក្រុមកាងារ បានយកអំណោយនិងអញ្ជើញ ចុះសួរសុខទុក្ខ និងសំណេះសំណាលដល់ដល់ទីបញ្ជារការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នារសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្ដើមលោកវរសេនីយទោមេបញ្ជាការរងវរសេនាតូចនរបាលការពារព្រំដែនគោកបានសម្តែងនូវគេរវកិច្ចស្វាគមន៍ និងទឹកចិត្តសប្បាយរីករាយថ្លែងអំណរគុណដល់ ចំពោះដំណើរមកដល់ លោកស្នងការ ស្នងការរង ដែលតែងតែយកចិត្តទុកដាក់ គិតគូសុខទុក្ខ ជីវភាព និង ជម្រុញកាន់តែមានស្មារតីអង់អាចក្លាហានក្នុងការបំពេញភារកិច្ចការពាជាតិ មាតុភូមិ និងបម្រើប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ស ថេង មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ តែងតែគិតគូរជានិច្ច ពីកងកម្លាំងនៅជួរមុខ ការពារបូរណភាពទឹកដី រក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព ជូនជាតិមាតុភូមិ ។ លោកស្នងការបានបន្តថា ដោយស្មារតីស្រលាញ់ ការពារ និងរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ សំដៅប្រទេសជាតិ បន្តការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ លោកក៏បានជម្រុញឲ្យកម្លាំងនគរបាលការពារព្រំដែន ត្រូវខិតខំ ពង្រឹងការដើរល្បាត ជាកងកម្លាំងមានវិន័យ ទទួលខុសត្រូវលើ តួនាទីភារកិច្ចខ្លួន ទន្ទឹមនេះត្រូវរក្សា ថែទាំសុខភាពរបស់ខ្លួន ឲ្យបានល្អ ។ ក្នុងឱកាសនោះដែរ លោកស្នងការនគរបាលខេត្ត និងក្រុមការងារ បាននាំយកអំណោយជូនវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ រួមមាន អង្ករ២តោន មី៥កេសធំ ត្រីខ៤កេសធំ ទឹសុទ្ធ៤០កេស ភេសជ្ជៈចំនួន១២០កេស ព្រមទាំងជូនដល់កម្លាំងនៃវរសេនាតូច ក្នុងមួយនាក់ ២ម៉ឺនរៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ