ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួនឡើយ
Thu,27 February 2025 (Time 07:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយ រឿងឧក្រិដ្ឋកម្ម ឬអនឡាញ ជួញដូរមនុស្ស នោះទេ ។

ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញក្រសួងទេសចរណ៍ និងក្រសួងការបរទេស លើកកម្ពស់ការទូតទេសចរណ៍ និងស្នើមន្ត្រីការទូត បន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា។

សម្តេចបវរធិបតី បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា ក៏ដូចជា ឯកឧត្តម-លោកជំទាវ អគ្គរាជទូត ប្រចាំបរទេស សូមជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជា អំពីគោលដៅទេសចរណ៍កម្ពុជា អំពីបញ្ហាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ។

សម្តេចធិបតី បន្ដថា ប្រទេសកម្ពុជា មានចំណុចវិជ្ជមានច្រើន ហើយចំណុចអវិជ្ជមាន គឺមានតិចតួចដែលរាជរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ ដោះស្រាយ និងបង្ក្រាបជានិច្ច។

សម្តេចបវរធិបតី បញ្ជាក់ថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយ រឿងឧក្រិដ្ឋកម្ម ឬអនឡាញ ជួញដូរមនុស្ស ដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួនទេ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ បុរេសកម្ម និងចាត់វិធានការមានការម៉ឺងម៉ាត់ មិនឱ្យកម្ពុជា ក្លាយជាគោលដៅសម្រាប់សកម្មភាព ខ្មៅងងឹតនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ