ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីធ្វើសេវាកម្មផ្ញើកញ្ឆាក្រៀមពីកម្ពុជាទៅឱ្យមនុស្សនៅអង់គ្លេស
Mon,24 February 2025 (Time 10:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 165នាក់)

ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការ ដ្ឋានបានប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាម្នាក់ក្នុងករណីធ្វើសេវាកម្មផ្ញើកញ្ឆាក្រៀមចំនួន ០៦គឺឡួក្រាម ពីប្រទេសកម្ពុជាទៅឱ្យមនុស្សនៅប្រទេសអង់គ្លេស។

កិច្ចប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបុរសឈ្មោះ ប៉ិល វាសនា អាយុ៤៤ឆ្នាំរស់នៅសង្កាត់ចំការ សំរោង ក្រុងបាត់ដំបង មានទំនាក់ទំនងជាមួយជនជាតិបរទេសម្នាក់ នៅប្រទេសថៃ ដោយបង្គាប់ឱ្យគេ យកកញ្ឆាក្រៀមចំនួន០៦ គីឡួក្រាមដោយបង្កប់ជា មួយវត្ថុផ្សេងទៀតពីទីប្រជុំជនមួយនៅប្រទេសថៃ នាំចូលមកប្រទេសកម្ពុជា ហើយយកទៅផ្ញើឱ្យមនុ ស្សដែលកំពុងរស់នៅប្រទេសអង់គ្លេស ដោយដាក់ផ្ញើ តាមរយៈប្រៃសណីយ៍ ដេីម្បីទទួលប្រាក់ ពីជនបរទេសស្ថិតនៅប្រទេសថៃ។

ក្នុងពេលយកវត្ថុនេះទៅផ្ញើ ជនសង័្សយបានប្រាប់មន្រ្តីប្រៃសនីយ៍ថា ជាវត្ថុអនុស្សាវរិយ៍ ដែលត្រូវផ្ញើទៅ ឱ្យមនុស្ស ផ្សេងៗគ្នាក្នុងប្រទេសអង់គ្លេស ដោ យមានទាំងឈ្មោះ និង អាសយដ្ឋានត្រឹមត្រូវ ហើយពេលបន្ទាប់មក មន្រ្តីនៃ អង្គភាពប្រៃសណីយ៍បានរកឃើញថា ក្នុងកញ្ចប់វត្ថុ អនុស្សាវរិយ៍ដែលយក មកផ្ញើនេះគឺមានកញ្ឆា ក្រៀម ចំនួន ០៦ គីឡូក្រាម ដែលច្បាប់ហាមឃាត់ បានសហការផ្តល់ព័ត៌មានមកសមត្ថ កិច្ចនគរបាលទើបធ្វើ ការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាខាងលើ យកមកធ្វើការសាកសួរ។

នៅមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា នេះគឺជាលើកដំបូងដែលរូបគេផ្តើមប្រកបមុខរបរ នេះ តាមរយៈការណែនាំពីជនបរទេសម្នាក់ នៅប្រទេសថៃ ដោយគេសន្យាថា បើផ្ញើកញ្ឆាក្រៀមនេះទៅ ដល់ ដៃមនុស្សនៅប្រទេសអង់គ្លេស នោះគេនឹងឱ្យប្រាក់មកខ្លួន ទើបសម្រេចចិត្តធ្វើ ដោយទទួលយកកញ្ឆានេះ ពីក្នុងទឹកដីថៃ ចូលមកហើយយកទៅផ្ញើតាមរយៈប្រៃសណីយ៍។

បច្ចុប្បន្នសមត្ថកិច្ចបានរបៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅកាន់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ