ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំសមត្ថកិច្ចព្រំដែន ពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន និងក្នុងសហគមន៍នៃស្រុកជាប់ព្រំដែន
Fri,21 February 2025 (Time 04:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 178នាក់)

(បាត់ដំបង)រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការបង្ការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន លោក ម៉ក់ ជីតូ បានជំរុញដល់សមត្ថកិច្ចជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ទាំងអស់ ត្រូវពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន និងក្នុងសហគមន៍នៃស្រុកជាប់ព្រំដែននៃខេត្តបាត់ដំបង ។

ការណែនាំនេះ ក្នុងពេលដែលលោក មានវត្តមានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង មានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ដើម្បីពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឆ្លងដែន និងនៅក្នុងសហគមន៍នៃស្រុកជាប់ព្រំដែន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ធូ ភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញារស្រុក និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ។

លោក ម៉ក់ ជីតូ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មការបង្ការទប់ស្កាត់ បង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះការអនុវត្តការងារកន្លងមកនេះ សំដៅលើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ។

លោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឱ្យពង្រឹងការដឹកនាំទទួលខុសត្រូវរបស់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ថែមទៀត ពោលត្រូវបន្តជំរុញការងារអប់រំផ្សព្វផ្សាយ តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៣កុំ ១រាយការណ៍ ពិសេសសង្កត់ធ្ងន់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការប្រឈមចំពោះមុខច្បាប់ លើសពីនេះ ត្រូវបំប៉នសមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ អំពីច្បាប់ជំនាញ និងពង្រឹងវិន័យ ដើម្បីអនុវត្តការងារកាន់តែទទួលបានជោគជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ