ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ សៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមថ្មី សម្រាប់បឋមសិក្សា មិនមែនជាសៀវភៅ បង្រៀនឱ្យដឹងគុណប្រទេសជិតខាងនោះទេ
Wed,19 February 2025 (Time 10:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 133នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំ ដោយចោទថាក្រសួងអប់រំ កំពុងតែព្យាយាមកែប្រវត្តិសាស្ត្រ តាមរយៈការរៀបចំសៀវភៅថ្មី ឱ្យទៅដឹងគុណប្រទេសជិតខាង ហើយក្បត់ប្រវត្តិសាស្ត្រឯង ដាច់ខាតត្រូវតែបកស្រាយ ឱ្យបានច្បាស់លាស់ ខណៈដែលសៀវភៅនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រ បំពេញបន្ថែមថ្មី សម្រាប់សិស្សានុសិស្ស សិក្សាជាមួយសៀវភៅ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត​ នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធបិតី ហ៊ុន ម៉ាណែត
លើកឡើងថា សៀវភៅដែលបោះពុម្ភថ្មីនេះ គឺជាសៀវភៅបំពេញបន្ថែម របស់ក្រសួងអប់រំ ទៅលើសៀវភៅប្រវត្តិវិទ្យា សម្រាប់បឋមសិក្សា ដែលមាន៣ច្បាប់ ក្នុងនោះនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ តាមដំណាក់កាល នៃប្រវត្តិសាស្ត្រ ដែលបានកកើត ។

ក្នុងចំណោមសៀវភៅទាំង៣ក្បាល ត្រូវបានសម្តេចធិបតី មើលឃើញថា សៀវភៅមួយក្បាលដែលមានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅកាន់ វិបុលភាព” ដែលមានភាពចម្រូងចម្រាស់ខ្លាំងជាងគេ ដែលទាមទារឱ្យសម្តេចត្រូវតែ ចេញមកបកស្រាយ ។

សម្តេចធិបតី បានពន្យល់ថា សៀវភៅខាងលើនេះ មិនមែនចេញមកជំនួសសៀវភៅ ប្រវត្តិសាស្ត្រចាស់នោះទេ និងមិនមានការកែប្រែអ្វីឡើយ ប៉ុន្តែបំពេញបន្ថែម នូវរូបភាពជាច្រើន ដើម្បីឱ្យសិក្សានុសិស្សសិក្សាងាយយល់តែប៉ុណ្ណោះ ។
ហើយត្រូវបានចាត់ទុកថាជាការ ធ្វើទំនើបកម្ម នៃរបៀបបង្រៀន។

ក្នុងនោះសម្តេចធិបតី បានកត់សម្គាល់ឃើញថា “ប៉ុន្តែបញ្ហាចោទមួយ ដែលធ្វើឱ្យមនុស្សយល់ច្រឡំ និងការបកស្រាយនោះ ហើយសារថ្ងៃនេះ មិនមែនសម្រាប់តែតេគុណទេ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមើលតាមនេះ ឱ្យយល់ខុសអំពីសៀវភៅ មូលហេតុបានជាខ្ញុំ លើកនៅទីនេះ ហើយវាមិនខុសពីរឿងលូ៤០ដុល្លារមួយកង់ ឬមួយអីនោះទេ ។ ភាគច្រើនគឺយើងតាមគ្នា ហើយនិស្សិតបញ្ញវន្ត ទាំងសាស្ត្រាចារ្យ មូលហេតុដែលយើងរៀនមានចំណេះប៉ុននេះ គឺដើម្បីឯករាជ្យក្នុងការពិចារណា គិតគូរបស់ខ្លួន មុននឹងធ្វើការសម្រេចចិត្ត កុំជឿតែឭតែគេនិយាយ សូមស្រាវជ្រាវឱ្យបានច្បាស់លាស់ ទើបយើងធ្វើការសម្រេចចិត្តត្រូវ ​ហើយមូលហេតុដែលយើងត្រូវរៀនឱ្យកាន់តែខ្ពស់ ដើម្បីឯករាជ្យក្នុងការគិតគូរបស់យើង” ។

បន្ថែមលើនេះសម្តេចធិបតី គូសបញ្ជាក់ថា រឿងជាតិនិយម ការស្រលាញ់ជាតិ ការថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ ត្រូវតែមានគ្រប់គ្នាទាំងអស់ ខណៈដែលអ្នកបារម្ភ លើបណ្តាញសង្គមភាគច្រើន មិនទាន់បានបើកមើល សិក្សាពីសៀវភៅនេះនៅឡើយនោះទេ ដោយគ្រាន់តែវាយតម្លៃ តាមគម្របមុខនៃសៀវភៅ​។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ចឹងរឿងនេះ វាមានរឿង២ រឿងនេះវារសើបរឿង២ ទី១រឿងប្រវត្តិសាស្ត្រខ្លឹមសារក្នុងនេះ ទី២ រឿងគម្រប ឱ្យតែមានរូបវិមានឈ្នះឈ្នះ គឺនាំគ្នាគិតថា អាហ្នឹងជាស្តូបវៀតណាម ហេតុនេះហើយបានជាគេនាំថា យកសៀវភៅនេះ ដើម្បីទៅដឹងគុណវៀតណាម ព្រោះគ្រាន់តែគម្របហ្នឹង ក៏ដាក់ស្តូបរបស់វៀតណាមហើយ” ។

បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំទៅលើបញ្ហា ការចេញសៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមថ្មីនេះ មិនមែនជារឿងតូចឡើយ ដែលអាចនាំឱ្យខ្មែរនិងខ្មែរឈ្លោះគ្នាឯង ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា “អ្នកដែលចោទថាយើង សរសេរសៀវភៅនេះ ដើម្បីដឹងគុណវៀតណាម គឺអត់មានទេ ក្នុងសៀវភៅនេះ មិនមាននិយាយច្រើនពីវៀតណាម ក្រៅពីទំព័រ៤១ មួយបន្ទាត់ ទំព័រ៤២ តែមួយបន្ទាត់ទេ និយាយអំពីរណៈសេសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ដើ​ម្បីវៃរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បូកជាមួយនិងការពារ ការស្តារឡើងវិញក្រោយពីនោះ ជាតឋភាពជាស្តែង ហើយក្រៅពីនេះ និយាយពីខ្មែរទាំងអស់ ស្នាដៃរបស់បុព្វបុរសខ្មែរ ជំនាន់សម្តេចតា ក្រោយមកខ្មែររួមគ្នារកសន្តិភាព បូកជាមួយនិងទិដ្ឋភាពឈឺចាប់មួយចំនួន ដែលយើងឆ្លងកាត់ កុំឱ្យឆ្លងកាត់ឡើងវិញ និយាយអំពីខ្មែរទាំងអស់ “៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ