ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ជួនកាលរឿងតូច អាចទៅជារឿងធំ ពេលខ្លះដោយសារការមិនយល់ច្បាស់លាស់ ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ (នារី ១ ១៦៩ នាក់) នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធបិតី បានរំលេច អំពីករណីដែលកើតឡើងថ្មីៗ និងទាក់ទាញមហាជនតាមដានខ្លាំង ពោលរឿងការដាក់លូ ដែលតម្រូវឱ្យបង់ថវិកា៤០ដុល្លារ និងជាពិសេសករណីប៉ះទង្គិចពាក្យសម្តីគ្នា រវាងមន្ត្រីអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាដើម ។ទោះជាយ៉ាងណា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា សម្តេចក៏មិនអាចបកស្រាយ ឬលើកឡើងគ្រប់បញ្ហាទាំងអស់នោះទេ ព្រោះមានមន្ត្រីពាក់ព័ន្ធជំនាញផ្សេងៗ បានធ្វើការលើរឿងទាំងនេះរួចរាល់ទៅហើយ ។ ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “វាមិនមែនដោយសារជារឿងថ្មី នៃការធ្វើបែបនោះ ប៉ុន្តែរឿងនេះ វាជារឿងកើតតូចមួយ ពន្យល់រួចទៅហើយ ខ្ញុំសូមមិនពន្យល់ទេ។ តាមពិតបើសិនជាយើងយល់រឿង អត់ច្រឡំ អត់ពិបាក អត់ទៅជារឿងធំនោះទេ” ។ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំ ឱ្យជជែកគ្នាជាមុន ហើយរួមគ្នា ឯកភាពគ្នា នោះរឿងរ៉ាវនឹងមិនពិបាកឡើយ និងបង្កើតជារឿងមានបញ្ហា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ