(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញនានា និងអ្នកពាក់ព័ន្ធមួយចំនួន ដើម្បីសម្រុករៀបចំទាំងការ ជួសជុល កសាង ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតកន្លងមក និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ទីក្រុងបាត់ដំបងជាច្រើនកន្លែង នារដូវប្រាំងឆ្នាំ២០២៥នេះ។ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា កាលពីរដូវវស្សាកន្លងទៅ ទីក្រុងបាត់ដំបង និងស្រុកមួយចំនួន បានរងការខូចខាតផ្លូវថ្នល់ ជាច្រើនកន្លែងដោយអន្លើ ដោយសារជំនន់ទឹកភ្លៀងធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ តែត្រូវបានអាជ្ញាធរខេត្តដឹកនាំមន្រ្តីជំនាញចុះជួយសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ផងដែរ។លោកបានបន្តថា មន្ដ្រីជំនាញពាក់ព័ន្ធទូទាំងខេត្តទាំងអស់ បានខិតខំធ្វើការជួយសង្រ្គោះ អស់ពីលទ្ធភាព បម្រើប្រជាពលរដ្ឋទៅតាមជាក់ស្តែង និងបានទាន់ពេលវេលាផងដែរ។ ទោះជាមានការរវល់ការងារស្នូលជំនាញរៀងៗខ្លួនក៏ដោយ តែការសង្គមក៏សំខាន់ដែរ ដែលត្រូវតែចុះជួយជាបន្ទាន់ ដើម្បីកាន់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋ ដោយគ្រោះធម្មជាតិផ្សេងៗផងដែរ។លោកអភិបាលខេត្តបាត់ដំបង បានន្ថែមថា ពេលក្រុមការងារជំនាញនីមួយៗកំពុងញាប់ដៃញាប់ជើងទាន់រដូវប្រាំង បាននិងកំពុងធ្វើការងារនេះ រៀងៗខ្លួន ជាក់ស្តែងបានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់ ទីក្រុងបាត់ដំបង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ កែលម្អសួនច្បារ ផ្លូវ ទីធ្លា ចំណតរថយន្ត ផ្លូវដើរថ្មើរជើង ផ្លូវជិះកង់ សម្រាប់ទទួលភ្ញៀវទេសចរ មកកម្សាន្ត លើកសោភ័ណភាពទីក្រុង និងសេដ្ឋកិច្ច ជីវភាពរស់នៅប្រជាពលរដ្ឋខេត្តបាត់ដំបង ក្នុងពេលអនាគត និងនៅថ្ងៃស្អែកនេះ ក៏មានការរៀបចំក្រុងពាលី កសាងសួនច្បារ «តេជោសន្តិភាព» នៅខាងកើតស្ទឹងសង្កែផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ