ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភា
Thu,13 February 2025 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 140នាក់)

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់(គណៈកម្មការទី៩) ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីស្វែងយល់ពីសមិទ្ធផលសំខាន់ៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ជំនួបនេះ មានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

ជំនួបនាឱកាសនេះ ធ្វើឡើងដើម្បីឱ្យថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូននូវព័ត៌មានសំខាន់ៗមួយចំនួន រួមមានៈ ១)លទ្ធផលនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ២)សមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៤ ៣)ផែនការសកម្មភាព ដែលជាអាទិភាពរបស់ក្រសួង ក្នុងឆ្នាំ២០២៥។
ដោយគោរពយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ រួមមាន ១)ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដែលក្នុងនោះក្រសួងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល។
ក្នុងនោះដែរ ដើម្បីគាំទ្រដល់ចក្ខុវិស័យដែលបានដាក់ចេញ ក្រសួងក៏មានយន្តការគន្លឹះសំដៅពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ក្នុងការលើកកម្ពស់គុណភាពការងារប្រកប ដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព រួមមានៈ ១)ការងារកំណែទម្រង់អភិបាលកិច្ចផ្ទៃក្នុង និងលើកកម្ពស់សមត្ថភាព ២)ការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣)ការងាររៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងបទដ្ឋានបច្ចេកទេស និង ៤)ការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា។
បន្ថែមពីនេះ ក្រសួងក៏មានទិសដៅអនុវត្តបន្ត ដោយគោរពទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ