ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកណ្តាល ៖ ឆ្នាំនេះ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
Sat,01 February 2025 (Time 01:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 158នាក់)

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថាឆ្នាំនេះ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ការថ្លែងរបស់ឯកឧត្តមអភិបាលខេត្តបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា៖ សម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥នេះ អនុគណៈកម្មធិការទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំ តុបតែង និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ពិសេសរៀបចំនូវការលេងល្បែងប្រជាប្រិយ ដែលជាល្បែងកំសាន្តរបស់ប្រជាជនខ្មែរយើង ជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយ។ ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំនូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយគ្នាឱ្យបានល្អ ក្នុងការបន្តតាមដានបញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពិសេសជាងនេះទៀត ស្រុក-ក្រុងណាដែលកំពុងបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ត្រូវបូមទឹកជាប់ជានិច្ចដោយធានាបានថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ និងមិនត្រូវឱ្យមានស្រូវរបស់ប្រជាពលរដ្ឋណាម្នាក់ខូចខាតដោយការខ្វះទឹកនោះឡើយ។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋាន ពិសេសបញ្ហាក្មេងទំនើង ត្រូវបង្ក្រាបឱ្យបាន ក្នុងករណីមានក្មេងទំនើងកើតនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹកបន្ថែមថា បញ្ហាក្មេងទំនើង គឺជាបទល្មើសមួយដែលកើតចេញពីមូលដ្ឋានផ្ទាល់ ព្រោះថាក្មេងទំនើងតែងតែបញ្ចេញរិទ្ធិ និងបង្កភាពអាណាធិបតេយ្យនៅមូលដ្ឋាន ក្មេងទំនើងមិនមានមកពីមូលដ្ឋានផ្សេងក្រៅពីមូលដ្ឋានរបស់ខ្លួនទេ ដូច្នេះការកំណត់មុខសញ្ញា ការបង្ក្រាបក្មេងទំនើង ពិតណាស់មានភាពងាយស្រួលជាងបទល្មើសដទៃទៀត ដូចនេះក្នុងករណីមានក្មេងទំនើងកើតឡើងនៅមូលដ្ឋានណា កងកម្លាំងនៅមូលដ្ឋាននោះត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងមិនត្រូវឱ្យក្រុមក្មេងទំនើងទាំងនោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ