ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរខេត្តកំពត​ ប្តេជ្ញាអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ​ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព​ ឱ្យមានប្រសិទ្ធភាពខ្ពស់
Sat,01 February 2025 (Time 12:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

កំពត៖​ អភិបាលខេត្តកំពត​ លោក ម៉ៅ ធនិន បានណែនាំដល់គណកម្មការចំពោះកិច្ច នៅតាមមូលដ្ឋានឃុំ-សង្កាត់ យកចិត្តទុកដាក់ក្នុងផ្សព្វផ្សាយកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព” របស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ និងបានដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានកុំឱ្យមានចន្លោះ។ ការណែនាំដូចនេះ​ ក្នុងកិច្ចប្រជុំស្តីពី​ ការត្រៀមអនុវត្ត កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត​ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់​ ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល បានទាន់ពេលវេលា ហើយការងារដែលចាំបាច់បំផុតនោះគឺត្រូវធ្វើការវិនិច្ឆ័យកុំឱ្យលម្អៀង។

ជាមួយគ្នានេះ​ លោក ព្រាប សុផាត​ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ ខេត្តកំពត បានបញ្ចាក់ថា ការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” នឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយ និងទទួលពាក់ចពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥​ ទៅ ដោយដំណើរការនិតិវិធីត្រូវប្រើរយៈពេលសរុបចំនួន ៥១ថ្ងៃ សម្រាប់នៅថ្នាក់ក្រោមជាតិ ហើយអាជ្ញាធរមូលដ្ឋានឃុំ-សង្គាត់ ដែលស្ថិនៅក្នុងគណៈកម្មការចំពោះកិច្ច​ ជាតួអង្គសំខាន់បំផុតក្នុងកិច្ចការងារនេះ។

ទន្ទឹមនេះ​ អាជ្ញាធរស្រុក និងអាជ្ញាធរឃុំ-សង្កាត់​ នៅក្នុងខេត្តកំពត បានបង្ហាញសេចក្តីត្រេកអរ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” ដែលជាកម្មវិធីថ្មីមួយសម្រាប់ជួយពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ព្រោះពួកគាត់រំពឹងថា ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន និងមានដី មានមុខរបរ និងជីវភាពរស់នៅប្រសើរជាងមុន។

អាជ្ញាធរ និងមន្ត្រីជំនាញក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមានសញ្ជាតិខ្មែរពីកំណើត ហើយពុំដីរស់នៅពិតប្រាកដ ក្រីក្រពិតប្រាកដ និងមានឆន្ទៈចង់ទៅរស់នៅកន្លែងថ្មីដែលរដ្ឋផ្តល់ជូន ប្រញាប់ទៅសាកសួរព័ត៌មានបន្ថែមនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ​ ដើម្បីដាក់ពាក្យស្នើសុំដីឱ្យបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ