បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន ចំនួន ៣៣០គ្រួសារ ព្រមទាំងបានប្រគល់ផ្ទះ១០ខ្នងជូនអតីតយុទ្ធជន១០គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។នាឱកាសនោះដែរឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលទាមទារឱ្យយេីងទាំងអស់គ្នាត្រូវរក្សាឱ្យបានគង់វង្សទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ឯកឧត្ដមបន្តថា ការខិតខំលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្រុមគ្រួសារ របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ពន្លត់នូវភ្លើងសង្គ្រាម ដ៏ខ្មៅងងឹត ក្រោយថ្ងៃរំដោះ ៧ មករា ប្រជាជនកម្ពុជា ទូទាំងប្រទេសរួចផុតពីទុក្ខភ័យ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាចង់ចាំមិនភ្លេច ក្រោមការដឹកនាំដោយភាពប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ ក្នុងក៏មានការចូលរួមយ៉ាខ្លាំងខ្លាពីបងប្អូនអតីតយុទ្ធជន ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ រហូតដល់ពេលបច្ចុប្បន្ននេះ។ឯកឧត្ដម បន្តថា ជាការតបស្នងនូវគុណូបការៈដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនីតិកាលថ្មី ក៏នៅតែបន្ត គិតគូរ យកចិត្តទុកដាក់លេីអតីតយុទ្ធជន ទាំងអស់ទូទាំងប្រទេស ឱ្យមានជីវភាពល្អប្រសេីរ មានផ្ទះរស់នៅ សុខសាន្ត មានដីធ្លី និងអាចទទួលប្រាក់បំណាច់នានា ដែលជាការលេីកទឹកចិត្ត និងជាអំណោយនូវការតស៊ូ របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។ជាទីបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋទាំង៣៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ មួយចំនួន រួមនឹងថវិកា៥ម៉ឺន រៀល។ជាមួយគ្នានោះ ឯកឧត្ដម ក៏បានអញ្ជើញ ប្រគល់ផ្ទះ ១០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដេីម្បីរស់នៅផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ