ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ
Wed,08 January 2025 (Time 01:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំគណៈកម្មាធិការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង និង សន្តិសុខសណ្តាប់ធ្នាប់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំរតនគីរី នាទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថាកិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពិភាក្សាគ្នា រកចំនុចចន្លោះប្រហោង ចំណុចប្រឈម តាមអង្គភាពនីមួយៗ និងយកចំណុចដែលខ្វះខាត ដើម្បីយកមកដោះស្រាយ និងធ្វើឱ្យមានសុវត្ថិភាពនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ ។

ជាចុងបញ្ចប់ឯកឧត្តមបានស្នើសុំ និងណែនាំដល់មន្ត្រីគ្រប់អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តព្យាយាមពង្រឹងនិងអនុវត្តន៍ការងារឡើងវិញដោយយកចិត្តទុកដាក់លើលើការពិនិត្យលើច្រកចេញចូល-ចូលក្នុងទីស្តីការក្រសួង។ ឯកឧត្តមបានបន្ថែមទៀតថាចំពោះការហ្វឹកហាត់ ត្រូវពង្រឹងអោយបានរឹងមាំ និងគោរពពេលវេលាអោយបានច្បាស់លាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ