ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក​ ឌិត ទីណា ណែនាំក្រុមការងារខេត្តបន្ទាយមានជ័យ ពង្រឹងការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្ម
Wed,08 January 2025 (Time 10:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 179នាក់)

(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំក្រុមការងារខេត្តបន្ទាយមានជ័យ ពង្រឹងការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្ម។

ការណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នាឱកាសដែលលោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួន ៨០០នាក់ នៅសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្រ្តីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំដល់ភូមិ-ឃុំតែម្តង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ លើសពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងរាស្រ្តព្រឹទ្ធសភា ដែលបានចូលរួមគ្រប់សកម្មភាពទាំងអស់ និងបានចូលរួមដល់ការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

នាឱកាសនេះផងដែរ លោក បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី ត្រូវចូលរួមបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក បន្តកសាងសមិទ្ធផលបន្ថែមទៀតក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ការទទួលសំណើ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ចំគោលដៅ ក្តាប់ឱ្យបាននូវសណ្ឋានភាពគ្រប់អនុវិស័យទាំងអស់។

ទន្ទឹមនឹងនេះ លោក​ ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ «ត្រូវពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណើនានាពាក់ព័ន្ធវិស័យកសិកម្ម ដោយត្រូវចុះជួយជាជំនួយបច្ចេកទេស ផ្តល់វគ្គបណ្តុះបណ្តាល និងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់ត្រូវតាមតម្រូវការទីផ្សារ និងមានហានិភ័យទាបសម្រាប់ប្រជាកសិករ»។

ជាថ្មីម្តងទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការពេញចិត្តជាខ្លាំង នូវការសហការគ្នាបានយ៉ាងល្អ ទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានខិតខំរួមគ្នាបំពេញការងារក្នុងគោលដៅរួម ផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ និងសូមជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ