ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលជាមួយពលរដ្ឋនៅឃុំព្រែកខ្សាច់ និងបន្តចុះពិនិត្យគម្រោងមូលនិធិអភិវឌ្ឍស្រុកកោះកុង ដោយរំលេចពីការីកចម្រើនរបស់កម្ពុជាក្រោមដំបូលសន្តិភាព
Fri,03 January 2025 (Time 11:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 159នាក់)

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន៣០០នាក់ ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ និងបានសាងសង់ព្រះវិហារជូនព្រះសង្ឃ ព្រមទាំងបន្តចុះពិនិត្យគម្រោងមូលនិធិអភិវឌ្ឍស្រុកកោះកុង។

ពិធីនេះមានការចូលរួមពីសំណាក់លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់អាជ្ញាធរ គ្រប់ ក្រុង ស្រុក ឃុំសង្កាត់ ត្រូវបានប្រើប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍ឱ្យចំគោលដៅនៃសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា លោកយាយ លោកតាបងប្អូនជនរួមជាតិត្រូវដឹកគុណស្ថាបនឹក មគ្គុទ្ទេសក៍ ឯកទ្ទេស និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តំបន់ភូមិសាស្រ្តនេះហើយធ្វើឱ្យសម្តេចចងចាំមិនភ្លេចការត៊ូរបស់សម្តេច គឺកងកម្លាំងទ័ពសម្តេច ធ្វើសង្គ្រាមជាមួយពួកទ័ពខ្មែរក្រហម អត់បាយ អត់ទឹកដើម្បីរំដោះទឹកដីពីរបប ប៉ុល ពត។ តែបច្ចុប្បន្នភាពប្រទេសកម្ពុជាមានសន្តិភាព មានធនធានមនុស្សមានភាពរីកចម្រើនលើគ្រប់វិស័យហើយ បានរៀបចំនៅហេដ្ឋារចនាស័ម្ពន្ធ អភិវឌ្ឍន៍នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យស្របទៅតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលេចថា រាល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាបម្រើជូនប្រជាពលរដ្ឋប្រកបដោយក្តីសង្ឃឹមទៅអនាគត គប្បីអនុវត្តតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដូចជា៖ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ដូច្នេះត្រូវត្រួតពិនិត្យឱ្យបានលម្អិតមុននឹងសម្រេចលើកគម្រោងអភិវឌ្ឍន៍អ្វីមួយ។

សម្តេចពីជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទោះបីជាតំបន់នោះដាច់ស្រយោលយ៉ាងណាក៏ដោយ ក៏បន្ថែមល្បឿននៃដំណើរការអភិវឌ្ឍទៅតាមស្ថានភាពជាក់ស្តែងតាមនោះដែរ ពោលគឺមានសាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធគមនាគម ស្ពាន សេវាអ៉ីធឺណេត ទឹកស្អាត និងបណ្តាញអគ្គិសនីជាដើម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរម្លឹកពីអតីតក្នុងឃុំព្រែកខ្សាច់ កន្លងទៅតំបន់នេះពិតជាដាច់ស្រយោលកំសត់ជាងគេណាស់ ហើយជាកន្លែងដែលសម្តេចឆ្លងកាត់តស៊ូរំដោះប្រទេសពីភ្លើងសង្រ្គាម ប៉ុន្តែ ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យបានលេចរូបរាងឡើងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែប្រទេសមានសុខសន្តិភាពដោយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងអតីតប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងអនុវត្តបន្ត។

សម្តេចក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍកំពុងមានសព្វថ្ងៃអោយបានគង់វង្សមិនឱ្យបាត់បង់ឡើយ។
ហើយបងប្អូនជនរួមជាតិកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមប្រឆាំងក្រៅប្រទេស គ្រាពួកគេតែងប៉ុនប៉នបំផ្លាញសេចក្តីសុខរបស់ពលរដ្ឋ និងដំណើរការរីកចម្រើងសង្គមជាតិ។ បន្ទាប់ពីសំណេះសំណាលជាមួយលោកយាយ លោកតា ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ជាង៣០០នាក់ នៅឃុំព្រែកខ្សាច់ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវបានបន្តដំណើរទៅទស្សនកិច្ចពិនិត្យមើលសមិទ្ធផលកំពង់ផែចតទូកនេសាទ ប្រព័ន្ធធានាសាស្រ្ត ផ្លូវកៅស៊ូ និងតំបន់អភិវឌ្ឍន៍ជាច្រើនទៀតនៅក្នុងឃុំជ្រោយប្រោស់ ស្រុកកោះកុង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ