ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ណែនាំដល់រដ្ឋបាលស្រុកជាប់ព្រំដែនត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាព ក្នុងករណីមានបញ្ហាប្រឈមកើតឡើង
Tue,09 December 2025 (Time 08:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

បាត់ដំបង៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយមានការចូលរួមពី កងកម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាព អភិបាលស្រុក មេឃុំ កិច្ចប្រជុំនេះធ្វើឡើងនៅបរិវេណសាលាស្រុកសំពៅលូន សាលាស្រុកកំរៀង និងសាលាស្រុកសំឡូត។

កិច្ចប្រជុំនេះគោលបំណងដើម្បីពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដើម្បីគ្រប់គ្រងស្ថានភាព និងរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានណែនាំដល់រដ្ឋបាលស្រុកជាប់ព្រំដែនអំពីការត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាពដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេចក្នុងករណីមានបញ្ហាប្រឈមកើតឡើង។

ឯកឧត្តម សុខ លូ ណែនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ព្យាយាមក្តាប់ព័ត៌មានពិតទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមក្នុងខេត្តបាត់ដំបងនាំឱ្យពលរដ្ឋភាន់ច្រឡំ និងមានការភ័យខ្លាចដើម្បីបញ្ចៀសភាពចលាចលផ្សេងៗ។

ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះស្រុកទាំង៤នៃខេត្តបាត់ដំបងជាប់ព្រំដែនថៃ មានសភាពស្ងប់ស្ងាត់ធម្មតា។

សូមជម្រាបថាកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជានៅយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈកងកម្លាំងកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ