បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំក្រើនរំលឹកដល់ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម ទប់ស្កាត់ការរំលោភបំពានដីចំណីផ្លូវ ចៀសឆ្ងាយពីគ្រឿងញៀន ជំរុញផ្សព្វផ្សាយយុទ្ធនាការអប់រំអនាម័យបរិស្ថាន។ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៥ នៅស្រុកឯកភ្នំ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សិស្សនិសិត្ស លោកគ្រូ អ្នកគ្រូនិងអ្នកពាក់ព័ន្ធផ្សេងបានចូលរួមយ៉ាងច្រើនកុះករ ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកឯកភ្នំ។ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នាថ្ងៃនេះគឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើរទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ដើម្បីប្រមូល ពិភាក្សាអំពីសំណើរ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ។ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នាបានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកមកពិនិត្យពិចារណាក្នុងការឆ្លើយតប ព្រមទាំងដោះស្រាយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ឯកឧត្តម សុខ លូ បានបន្តណែនាំក្រើនរំលឹកដល់ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម ទប់ស្កាត់ការរំលោភបំពានដីចំណីផ្លូវ ចៀសឆ្ងាយពីគ្រឿងញៀន ជំរុញផ្សព្វផ្សាយយុទ្ធនាការអប់រំអនាម័យបរិស្ថាន កាត់បន្ថយការរំពងសំឡេងនៅតាមទីប្រជុំជន និងកន្លែងកម្សាន្តផ្សេងៗដែលនាំឱ្យរំខានដល់ការរស់នៅ។អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានដំណើរការពេញមួយព្រឹកទទួលបានលទ្ធផលយ៉ាងល្អ ពោរពេញដោយខ្លឹមសារ និងបញ្ជាក់បានថា សមាជិក សមាជិកា នៃអង្គវេទិកាបានយកអស់ស្មារតី និងបញ្ញាញាណ ក្នុងការស្តាប់ និងតាមដាន ចូលរួមបញ្ចេញមតិ សំណូមពរ និងសំណើរ ក្តីកង្វល់ផ្សេងៗជូនមកកាន់អង្គវេទិកាដោះស្រាយ។គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៥ រៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើរ សំណូមពរ និងទទួលបានសំណូមពរ និងក្តីកង្វល់ពីប្រជាពលរដ្ឋ ចំនួន៩ករណី ដោយបានឆ្លើយតប បកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរ ភ្លាមៗបានទាំងអស់ក្នុងអង្គវេទិកាដោយជោគជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ