ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនឹងកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ក្រោយបើកច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនាថ្ងៃនេះ
Mon,08 December 2025 (Time 12:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ព្រៃវែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនឹងកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយប្រ ជាជនប្រទេសទាំងពីរនឹងកាន់មានភាពស្និទ្ធស្នាលនឹងគ្នា ក្រោយបើកច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនាថ្ងៃនេះ ហើយជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តព្រៃវែង និងខេត្តតៃនិញរបស់ វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតដើម្បីគុណប្រយោជន៍របស់ ប្រជាជន និងប្រទេសទាំងពីរ។

ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ជាប់នឹងខេត្តតៃនិញរបស់វៀតណាមនាពេលនេះ គឺបង្ហាញពីទំនាក់ទំនាក់ដ៏ល្អរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេសជំរុញទៅលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង ពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងប៊ិន ស្រុក តាំងបៀង ខេត្តតៃនិញរបស់វៀតណាម។ ច្រកទ្វាព្រំដែននេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៨ តាមផ្លូវលេខ៨៨ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែង៥,៦២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលបានសាងសង់នៅឆ្នាំ ២០១១ និងជួសជុលឡើងវិញនៅឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ