ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
Sun,07 December 2025 (Time 11:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

ភ្នំពេញ៖ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន ដោយផ្អែកទៅលើក្រមបរិស្ថាននិងធម្មជាតិ។ នេះជាប្រសាសន៍លើកឡើង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីជំនាញក្រសួង សហការជាមួយតំណាងក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ទីតាំងអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ និងក្រុមហ៊ុន ត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ហាមមិនឱ្យធ្វើសកម្មភាព និងស្នើដល់អាជ្ញាធរ ដាក់កម្លាំងសមត្ថកិច្ចឲ្យបន្តតាមដានចំពោះសកម្មភាពក្រុមហ៊ុន ជៀសវាងក្រុមហ៊ុនធ្វើសកម្មភាពជីករ៉ែបន្តទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន នឹងសិក្សាយ៉ាងលម្អិតអំពីហេតុប៉ះពាល់ដល់បរិស្ថាននិងការប៉ះពាល់ដល់ជីវិតសត្វពាហនៈ និងជីវភាពរស់នៅ របស់ប្រជាជន។ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនស្ដារផលប៉ះពាល់លើបរិស្ថាន រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបញ្ចេញ និងផ្ដល់សំណងដល់ការខូចខាតបរិស្ថាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ដោយសម្រេចបិទអាជីវកម្ម បណ្តោះអាសន្នក្រុមហ៊ុនខាងលើនេះបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រសួងបរិស្ថាន ស្នើសុំដល់អាជ្ញាធរធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក ការនេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ ឯកឧត្តរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្តារបរិស្ថានឡេីងវញ នៅទីតាំងក្រុមហ៊ុន និងនៅតាមប្រព័ន្ធអូរ អូរឫស្សី ។

ក្រុមហ៊ុន ត្រូវបានរកឃើញការគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតាមិនមានបំពាក់ប្រព័ន្ធសម្អាតត្រឹមត្រូវទេ ដោយគ្រប់សំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់សំណល់រឹង និងសារធាតុគ្រោះថ្នាក់ ត្រឹមត្រូវនៅឡើយទេ។ លើសពីនេះ ក្រុមហ៊ុនពុំបានអនុវត្តធ្វើរបាយការណ៍បាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន។

យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រ Cyanide នៅចំនួន៥ទីតាំង មានកំហាប់ប្រែប្រួល ទាប់ ខ្ពស់ ។ សារធាតុ Cyanide នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្ម សម្រាប់ចម្រាញ់រ៉ែមាស។ ចំពោះប៉ារ៉ាមែត្រ CODCr ជាប៉ារ៉ាមែត្របញ្ជាក់ពីសាធាតុគីមីចេញពីរោងចក្រ ដែលជាធម្មតាមិនអាចរកឃើញនៅក្នុងទឹកធម្មជាតិ គឺត្រូវបានរកឃើញគ្រប់ទីតាំងយកសំណាកទាំងអស់ ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ