ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃ គ.វ.ជ. ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤។ កិច្ចប្រជុំនាព្រឹកនេះ ជាការពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈ ចំនួន៥។ក្នុងនោះ គ.វ.ជ. បានសម្រេចលើបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេចំនួន២៥ ដើម្បីបន្តការប្រកួតប្រជែង តាមរយៈការធ្វើបទបង្ហាញចុងក្រោយ។ សាលាមត្តេយ្យចំនួន៥ វិទ្យាល័យចំនួន៥ និងមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ ចំនួន៥ ក្នុងមួយកម្រិត (សរុប១៥ មន្ទីពេទ្យ) នឹងអញ្ជើញធ្វើបទបង្ហាញដោយផ្ទាល់ ជាមួយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។សូមជម្រាបថា ឆ្លងកាត់ការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយចំនួន១០ តាមផ្នែក ឬកម្រិតនីមួយៗ ពោលគឺកម្រិតវិទ្យាល័យចំនួន ១០សាលា កម្រិតសាលាមត្តេយ្យសិក្សាចំនួន ១០សាលា មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ចំនួន១០ កម្រិត២ ចំនួន១០ និងកម្រិត៣ ចំនួន១០ ដើម្បីវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង។ ក្រោយពីការវាយតម្លៃដោយផ្ទាល់នៅតាមអង្គភាពនីមួយៗ បេក្ខភាពចំនួន៥ ក្នុងផ្នែកនីមួយៗដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេ នឹងត្រូវធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណាក់ថ្នាក់ចុងក្រោយក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ