ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពលរដ្ឋងាយរងគ្រោះបំផុត ៨គ្រួសារ រស់នៅឃុំភ្នំសំពៅ ទទួលបានអំណោយសម្រាលការលំបាកពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់
Sun,07 December 2025 (Time 03:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

(បាត់ដំបង)៖ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ និងភរិយា ព្រមទាំងសហការីនៅព្រឹកថ្ងៃទី០៦ ខែធ្នួ ឆ្នាំ២០២៥ បានចុះជួបសំណាលសួរសុខទុក្ខ នឹងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ផ្ដល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលមានជនចាស់ ជរា ជនមានពិការភាព ស្រ្ដីមេម៉ាយ មានទីទ័លក្រចំនួន ៨គ្រួសារស្ថិតនៅក្នុងភូមិក្រពេីជេីង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានអនុសាខា បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងពាំនាំនូវការផ្តាំផ្ញើពីសំណាក់លោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
លោក ស្រេង សុខា បានគូសបញ្ជាក់ថា តមតាមអនុសាសន៍ដ៏របស់ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ជាពិសេសអនុសាខាក្រុងស្រុកទាំងអស់ត្រូវធ្វើសកម្មភាពមនុស្សធម៌ដោយចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលត្រូវការឱ្យជួយពិតប្រាកដ។ ជាមួយគ្នានេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយអនាម័យ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយកុំបរិភោគ ផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម។
ទន្ទឹមនឹងនេះ សូមបន្តការយកចិត្តទុកដាក់ចំពោះជំងឺគ្រុនឈាម មិនត្រឹមតែកុមារនោះទេដែលអាចឆ្លង មនុស្សចាស់ក៏អាចកើតជំងឺគ្រុនឈាមដូចគ្នា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានាដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ , និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ