(ភ្នំពេញ)៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ លើកឡើងពីគម្រោងធំៗរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ជួសជុលផ្លូវ និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាត់ដំបង, នៅឆ្នាំ២០២៦ កង្វល់របស់ប្រជាពលរដ្ឋនឹងត្រូវបានដោះស្រាយហើយ សូមបងប្អូនមេត្តាយោគយល់ក្នុងដំណាក់កាលនេះ។លោក សុខ លូ បានបញ្ជាក់ដូចនេះ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានការប្រជាពលរដ្ឋជាច្រើននៅលើបណ្តាញសង្គម បានលើកឡើងពីកង្វល់ជាច្រើនជុំវិញបញ្ហាផ្លូវដែលរងការខូចខាតនៅក្នុងក្រុងបាត់ដំបង និងបញ្ហាផ្សេងៗជាច្រើនទៀត។លោក សុខ លូ បានបញ្ជាក់ថាដូចនេះថា «តាមរយៈគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងធ្វើការជួសជុលផ្លូវ ២១ខ្សែ ដែលរងការខូចខាតនៅចំកណ្តាលក្រុងបាត់ដំបង, ការជួសជុលផ្លូវ ២១ខ្សែវាក៏មិនទាន់អស់ដែរ ដោយសារផ្លូវនៅក្រុងបាត់ដំបងមានរហូតដល់ ១៦៤ខ្សែ ប៉ុន្តែយើងនៅតែបន្តជួសជុល កសាងបន្ថែមទៀត»។លោក សុខ លូ បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២៦នេះ កង្វល់របសប្រជាពលរដ្ឋ និងត្រូវបានដោះស្រាយជូនហើយ ដែលបញ្ហានេះមិនមែនជាកង្វល់តែប្រជាពលរដ្ឋនោះទេ វាក៏ជាកង្វល់របស់រដ្ឋបាលខេត្តបាត់ដំបងផងដែរ។ជាក់ស្តែងកន្លងមករដ្ឋបាលខេត្តក៏បានស្នើសុំទៅសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយផងដែរ ដោយសម្តេចក៏បានបើកភ្លើងខៀវ ឱ្យមានការជួសជុល និងស្តារផ្លូវក្នុងក្រុងបាត់ដំបងនេះឡើងវិញផងដែរ។ជាមួយគ្នានេះ លោក សុខ លូ ក៏បានរំលេចពីគម្រោងធំៗ៣ ក្រោមហិរញ្ញាប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងធ្វើនៅក្នុងខេត្តបាត់ដំបង រួមមាន៖ ការកសាងអាងស្តុងសំរាមដ៏ធំ នៅក្នុងឃុំតាក្រៀម ក្នុងស្រុកបាណន់ ដែលបានសាងសង់រួច និងកំពុងដំណើរការប្រើប្រាស់, គម្រោងស្តារប្រព័ន្ធរំដោះទឹកកខ្វក់ ចេញពីក្រុងបាត់ដំបង ដែលមាននៅបែកខាងកើតស្ទឹង (បានធ្វើរួចរាល់) និងខាងលិចស្ទឹង (កំពុងសាងសង់) ដែលគម្រោងនេះអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន, គម្រោងស្តារ និងជួសជុលឡើងវិញផ្លូវ ២១ខ្សែ ដែលរងកាខូចខាតនៅកណ្តាលក្រុងបាត់ដំបង នឹងចាប់ផ្តើមធ្វើការជួសជុល និងស្តារឡើងវិញនៅឆ្នាំ២០២៦ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ