ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសអំពីការផ្តល់ “កម្រិតឥណទាន” រហូតដល់ ២០០លានដុល្លារ មិនគិតការប្រាក់ ៥ថ្ងៃ ដល់ធុរជន ដែលបង់ប្រាក់ពន្ធ-អាករ ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
Fri,05 December 2025 (Time 09:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

ភ្នំពេញ៖ ដើម្បីចូលរួម គាំទ្រដល់បរិយាកាសធុរកិច្ចនៅកម្ពុជា, ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសអំពីការផ្តល់នូវ “កម្រិតឥណទាន” ដែលមានបរិមាណរហូតដល់ ២០០លានដុល្លារអាម៉េរិក មិនគិតអត្រាការប្រាក់រហូតដល់ទៅ ៥ថ្ងៃ ដល់ធុរជន ដែលបង់ប្រាក់ពន្ធ-អាករ ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយ អេឡិចត្រូនិកជាមួយធនាគារ វីង។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលធនាគារ វីង។
ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគ យល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមានចូលរួមពីសមាគមធុរកិច្ច, ថ្នាក់ដឹកនាំធនាគារ វីង មន្ត្រីគយនិងរដ្ឋាករ និងភ្ញៀវកិត្តិយជាច្រើនរូប ផងដែរ។
ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការចូលរួមចំណែករបស់ធនាគារ វីង ក្នុងការ អភិវឌ្ឍប្រទេសជាតិ តាមរយៈការសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើឱ្យការបង់ពន្ធ និងអាករ ចូលថវិកាជាតិ អាចដំណើរការប្រកដោយប្រសិទ្ធភាព។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគ- យល់គ្នានាឱកាសនេះ គឺជាការបោះជំហានថ្មី ដើម្បីជួយសម្រួលឱ្យប្រតិបត្តិការបង់ពន្ធ-អាករ របស់ធុរជន កាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណដល់ធនាគារ វីង ដែល មានគំនិតផ្តួចផ្តើមឱ្យមានឥណទានជូនដល់ធុរជនសម្រាប់បង់ប្រាក់ពន្ធ-អាករ ដែលប្រមូលដោយអគ្គនាយក- ដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងការសហការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ e-Payment ឱ្យកាន់តែទូលំទូលាយ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង នឹងលើកកម្ពស់កិច្ចសហការក្នុងការជំរុញការប្រើប្រាស់មុខងារ e-Payment ដល់ធុរជន, សហការចែករំលែក ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសុវត្ថិភាពប្រព័ន្ធ, ក៏ដូចជាបង្កើតឱ្យមានក្រុម ការងារបច្ចេកទេស ដើម្បីគាំទ្រ និងដោះស្រាយបញ្ហានានាផងដែរ។
សម្រាប់ធុរជនដែលចង់ជ្រាបព័ត៌មានបន្ថែមអំពី “កម្រិតឥណទាន” សូមទាក់ទងមកការិយាល័យ ធនាគារ វីង ដោយផ្ទាល់ឬក៏ហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ