ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម គួច ចំរើន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មខេត្តកណ្តាល
Thu,04 December 2025 (Time 04:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 92នាក់)

កណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជំនាញ បណ្ដាទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចជុំនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការពិនិត្យទៅលើរបាយការណ៍របស់អង្គភាពលទ្ធកម្មខេត្ត ដោយឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គភាពលទ្ធកម្មខេត្ត ដែលបានខិតខំធ្វើការងារបានរួចរាល់ ចំពោះគម្រោងអភិវឌ្ឍន៍នានាក្នុងខេត្ត សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៦ ទុកដាក់ឆ្លងក្រុមប្រឹក្សាធ្វើការពិនិត្យ និងអនុម័តងនាពេលខាងមុខ។

សូមជម្រាបផងដែរថា គម្រោងលទ្ធកម្មដែលត្រូវដាក់ឆ្លងក្រុមប្រឹក្សាដើម្បីធ្វើការអនុម័តមានចំនួន ២៦គម្រោង ក្នុងនោះ៦គម្រោងជាលទ្ធកម្មទំនិញ និង២០គម្រោងទៀតជាលទ្ធកម្មសំណង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ