ភ្នំពេញ៖ “ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះស្រ្តីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម។” នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង។លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្តថា “សម្រាប់ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ជាសមិទ្ធផលថ្មីមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្រ្តី”។សហគ្រិនស្រ្តីបានលើកឡើងថា បច្ចុប្បន្នស្ត្រីបានបង្កើតអាជីវកម្មដោយខ្លួនឯង រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរសដែរ ការណ៍នេះ គឺខុសពីសម័យមុនដែលស្រ្តីនៅតែផ្ទះមិនចេញទៅក្រៅរកចំណូល។ សហគ្រិនស្រ្តីរីករាយដែល «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះ ព្រោះមជ្ឈមណ្ឌនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ស្ត្រីគ្រប់រូប។«មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី» ហៅកាត់ «ម.ស.ស.ស» (WEE-DC) មានបេសកកម្មក្នុងការអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច និងសេដ្ឋកិច្ចគ្រួសារ។មុខងាររបស់មជ្ឈមណ្ឌលទាំង៤ចំណុចសំខាន់ៗរួមមាន៖ទី១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីទី២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រីទី៣. កម្មវិធីស្រាវជ្រាវនិងនវានុវត្តន៍ទី៤. ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារផលិតផល និងសេវាកម្មរបស់សហគ្រិនជាស្ត្រី នៅក្នុងស្រុក តំបន់ និង ជាសកល។គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមជាតិ និងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល” ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ