ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពត ជំរុញឱ្យក្រុមអ្នកផលិតអំបិលខេត្តកំពតបង្កើនការផលិតបន្ថែម បន្ទាប់ពីរកបានអ្នកផ្គត់ផ្គង់ទីផ្សារ
Wed,03 December 2025 (Time 02:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានជំរុញដល់ក្រុមអ្នកផលិតអំបិលទាំង ១៧១ក្រុម ក្នុងខេត្តកំពតបង្កើនការផលិតឱ្យបានច្រើនបន្ថែមទៀត ក្រោយរកបានអ្នកផ្គត់ផ្គងទីផ្សារ និងដើម្បីផ្តល់អំបិលដែលមានគុណភាពដល់ប្រជាជនទូទាំងប្រទេសប្រើប្រាស់។ ហើយការរកអ្នកទិញដើម្បីផ្គត់ផ្គង់ទីផ្សារបាននេះ នឹងធ្វើឱ្យអ្នកផលិតអំបិលទាំងអស់មានកំណើនប្រាក់ចំណូល ក៏ដូចជាជួយបង្កើនជីវភាពរស់របស់កម្មករធ្វើអំបិលផងដែរ។

លោក ម៉ៅ ធនិន បានលើកឡើងដូចនេះក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតអំបិល ដោយមានការចូលរួមពីអ្នកទទួលទិញអំបិលកំពត-កែប ដើម្បីកែច្នៃផ្គត់ផ្គងក្នុងស្រុក ដោយក្រុមអ្នកផលិតអំបិលកំពត-កែប ទាំង ១៧១ក្រុម អាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ លោកបានលើកឡើងថា ខេត្តកំពតមានផលិតផលសម្គាល់ភូមិសាស្ត្រពីរសំខាន់ៗ គឺម្រេច និងអំបិល។ អំបិល គឺជាផលិតផលមួយដែលអន្តរជាតិទទួលស្គាល់តាំងពីសម័យបារាំងមកម្ល៉េះ ដែលអំបិលកំពត ជាអំបិលដែលមានគុណភាព ស្អាត ហើយនឹងជួយដល់សុខភាពផងដែរ។ ក្រោយពេលប្រទេសកម្ពុជាមានការបិទព្រំដែនជាមួយប្រទេសថៃ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានងាកមកប្រើប្រាស់ផលិតផលខ្មែរទាំងស្រុង ដើម្បីបញ្ឈប់ការនាំចូល និងលើកស្ទួយដល់ផលិតផលក្នុងស្រុក ហើយរាជរដ្ឋាភិបាលក៏បានជំរុញឱ្យម្ចាស់សហគ្រាស សិប្បករ នៅក្នុងប្រទេសបង្កើនការផលិតរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក ម៉ៅ ធនិន ក៏បានជំរុញដល់ក្រុមអ្នកផលិតអំបិលកំពត-កែប ទាំង ១៧១ក្រុម បង្កើនការផលិតឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមរយៈការចុះមកទិញដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនក្នុងស្រុក ដើម្បីយកទៅផលិតកែច្នៃ ចែកចាយបន្តនៅលើទីផ្សារ។ លោកអភិបាលខេត្ត ក៏បានស្នើដល់ក្រុមអ្នកផលិតដែលមានដីស្រែអំបិលដែលធ្លាប់ផលិតកន្លងមក ត្រូវធ្វើការរៀបចំផលិតឡើងវិញដើម្បីឱ្យបរិមាណផលិតមានការកើនឡើង និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យបានច្រើន ហើយនៅពេលដែលផលិតបានច្រើន ចំណូលរបស់អ្នកផលិតក៏បានខ្ពស់ មិនតែប៉ុណ្ណោះក៏បានចូលរួមជួយដល់បង្កើនជីវភាពរបស់កម្មករដែលផលិតអំបិលកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានខេត្តកំពតមានផ្ទៃដីផលិតអំបិល សរុបចំនួន ៣.៤៨៩,៤៨ហិកតា មានក្រុមផលិតចំនួន ១៧១ក្រុម ចែកជា ៦មណ្ឌល មានកម្លាំងពលកម្មសរុប ១.៤៧៤នាក់ ក្នុងនោះស្រី ៥៥៧នាក់ និងមានឃ្លាំងស្តុកបិលចំនួន ៥៣៦ឃ្លាំង។ ក្នុងផ្ទៃដីផលិតអំបិលសរុបជាង ៣ពាន់ហិកតា ដីស្រែបណ្តុះមានចំនួន ៣៣៤,៦០ហិកតា ដីស្រែហាលមានចំនួន ២ ២២៥,៥៥ហិកតា និងដីស្រែស្តុកទឹកមានចំនួន ៩១៩,៣២ហិកតា។

ចំពោះការផលិតអំបិលក្នុងឆ្នាំ២០២៥ ទទួលបានសរុបចំនួន ៣១ ៣៨២តោន ដែលមានអំបិលស្តុកក្នុងឃ្លាំងដើមគ្រាចំនួន ៥០ ៨៦០តោន ធ្វើឱ្យបរិមាណអំបិលសរុបមានចំនួន ៨២,២៤២តោន ការផលិតលក់ចេញបានចំនួន ៧៤ ១១៧តោន ហើយអំបិលសល់ក្នុងស្តុកឆ្នាំ២០២៥មានចំនួន ៣ ៧២០តោន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ