ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្នុងឆ្នាំ២០២៥​ មានមន្ត្រីមកប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ២៤ ៤៧៨រូប និងទទួលពាក្យបណ្តឹង ៤៧៧
Wed,31 December 2025 (Time 10:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានទទួលការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ មាន២២ ៣៥៣រូប​ តែងតាំងថ្មី ១ ១៤៤រូប​ លាលែង ចប់អាណត្តិ ៤០៨រូប​ បញ្ឈប់ពីតំណែង ១២រូប​ ចូលនិវត្តន៍ ៥៥៥ រូប​ សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២៥ មានចំនួន ២៤ ៤៧៨រូប។​

ដោយឡែកក្នុងខែធ្នូ​ មានមន្ដ្រីចំនួន ១២៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៦១រូប, មន្ដ្រី ២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៤៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ​ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។​ នេះបើតាមការឱ្យដឹងពី​ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៥ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា សម្រាប់ការងារពាក្យប្ដឹង ទទួលបានក្នុងឆ្នាំ២០២៥​ ACU បានទទួល ៤៧៧ ពាក្យប្តឹង ក្នុងនោះពាក្យប្តឹងអនាមិកមាន ១៣៥ (២៨,៣០%), ពាក្យប្តឹងចំនួន ២៩ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន ១២៥ បានចាត់ឱ្យបំភ្លឺ, ពាក្យប្តឹងចំនួន ១២៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ, កំពុងបន្តស្រាវជ្រាវ ប្រមូលព័ត៌មានបន្ថែម ចំនួន១៧៩ ពាក្យប្តឹង, អន្តរាគមន៍ឱ្យជួយដោះស្រាយ ៩ពាក្យប្តឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ០៨សំណុំរឿង។​ ក្នុងខធ្នូនេះ ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៣៦ ពាក្យប្ដឹងផងដែរ។

សូមបញ្ជាក់ថា​ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ក៏បានរាយការណ៍ជូននាពេលនោះដែរ អំពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ឆ្នាំគត់គូរ ២០២៦ ដែលនឹងចាប់ដំណើរការ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ និងសំណើសុំគោលការណ៍សម្រួលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដល់កងកម្លាំងប្រដាប់អាវុធចាប់ពីថ្នាក់វរសេនីយ៍ឯកឡើងទៅ ដែលជាប់ដៃនៅសមរភូមិខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ