តាកែវ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារវីរកងទ័ព ភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន ២៧៩គ្រួសារ មកពីតាមបណ្តាលខេត្តនានាជាប់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅជាបណ្តោះអាសន្នក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងក្តីរំភើបរីករាយចំពោះវីរយោធិនកម្ពុជាទាំង ១៨រូប ត្រូវបានភាគីថៃដោះលែងនៅថ្ងៃនេះ តាមច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន បន្ទាប់ពីភាគីថៃគ្រប់គ្រង អស់រយៈពេល ១៥៥ថ្ងៃ។ឯកឧត្តម អភិបាលខេត្ត បានរំលឹកថា វីរយោធិន ចំនួន ២០រូប ត្រូវបានទាហានថៃចាប់ខ្លួន និងគ្រប់គ្រង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ហើយវីរយោធិន ២រូប ត្រូវបានភាគីថៃប្រគល់ឱ្យកម្ពុជាវិញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក៏ប៉ុន្តែនៅសល់ ១៨រូបទៀត មិនទាន់ប្រគល់ត្រឡប់មកអោយកម្ពុជាវិញ។ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា ចាប់តាំងពីការចាប់ខ្លួន និងគ្រប់គ្រងវីរយោធិនកម្ពុជាមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរយោធិនរបស់យើងទាំង ១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់វីរយោធិនរបស់ខ្លួន ណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបន្ថែមថា ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ ពិតជាមានសេចក្តីរំភើប រីករាយឥតឧបមា ជាមួយបងៗវីរយុទ្ធជន ក៏ដូចជាក្រុមគ្រួសាររបស់វីរយុទ្ធជនរបស់យើងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ