កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ បន្ដខិតខំបំពេញការងារ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋផងដែរ។ការលើកទឹកចិត្តរបស់ ឯកឧត្តម នួន ផារ័ត្ន នាឱកាសអញ្ជើញអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យឆ្លងឆ្នាំលក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាតោ នៃសាលាខេត្តកំពង់ធំ។នាឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពវិវត្តថ្មីៗ នៃសភាពការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃបានព្យាយាមរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិតជាមិនបានសម្រាកទេ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំបញ្ជា និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការការពារជាតិមាតុភូមិកម្ពុជា។លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍បន្តថា «សូមមន្ត្រីរាជការទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាសន្តិភាព និងការការពារអធិបតេយ្យ បូរណភាពដែនដី និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ហើយកក្តាសាមគ្គីជាតិយើងសំខាន់ណាស់ ក្នុងការទប់ទល់នឹងការឈ្លានពានរបស់សត្រូវ។បន្ថែមលើសពីនេះទៀត សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកទឹកចិត្តឱ្យបងប្អូនមន្ត្រីរាជការខិតខំបំពេញការងារ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តាមរយៈការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ។ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់មន្ត្រីគ្រប់រូប ខិតខំធ្វើការងារឱ្យបានច្រើនជាងមុន ឆ្លាតជាងមុន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវធ្វើការរួមគ្នា គិតប្រយោជន៍រួម បង្កើនប្រសិទ្ធភាពការងារ ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យកាន់តែរីកចម្រើនថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ