កណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីក្រុមការងារកសាងផែនការរបស់រដ្ឋបាលខេត្តប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រួតពិនិត្យមើលអំពីស្ថានភាពបច្ចុប្បន្ន របស់រដ្ឋបាលខេត្ត និងវាយតម្លៃ តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) ដើម្បីឲ្យសម្រេចបានជោគជ័យ ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល។ឯកឧត្តម អភិបាលខេត្ត បន្តថា កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត គឺដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការរៀបចំផែនការអភិវឌ្ឍន៍ និងដើម្បីកែតម្រូវ នូវចំណុចខ្វះខាត និងដាក់បញ្ចូលនូវធាតុចូលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និងសក្តានុពលរបស់ខេត្ត ។ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្ត ដល់ក្រុមការងារកសាងផែនការខេត្តសូមបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ និងស៊ីជម្រៅ ជាមួយស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធានាបានថា រាល់ទិន្នន័យ ស្ថិតិ និងគម្រោង ដែលបានស្នើឡើង ក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៦-២០២៨) ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស មុននឹងសម្រេចដាក់ចេញជាផ្លូវការ។ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យគ្រប់ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា ខេត្តកណ្តាល មានផែនការវិនិយោគមួយដ៏រឹងមាំ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៣ឆ្នាំខាងមុខ ប្រកបដោយចីរភាព។ជាមួយគ្នានេះដែរ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលនៅក្នុងដៃរបស់ លោក លោកស្រីនាពេលនេះ បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន និងសក្តានុពលលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាត្រីវិស័យសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពនានារបស់រដ្ឋបាល ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់របស់យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ