បាត់ដំបង៖ បន្ទាប់ពីទទួលបានការតែងតាំងពីរាជរដ្ឋាភិបាល ជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារចម្រុះជួបប្រជុំពិភាក្សាជាមួយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាសមាជិកក្រុមការងារចំពោះកិច្ចនេះ។ ដើម្បីចាប់ផ្តើមរៀបចំការគិតគូរក្នុងការវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃកាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។ក្នុងបេសកកម្មនេះដែរ លោក ចន ណារិទ្ធ ក៏បានដឹកនាំក្រុមការងារចុះជួបពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាពិសេសពលរដ្ឋដែលមានលំនៅឋានរបស់ពួកគាត់ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា ព្រមទាំងបានជួបសួរសុខទុក្ខសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀនមួយចំនួនដែលនៅកៀកនឹងតំបន់រងគ្រោះពីការទម្លាក់គ្រាប់ដោយយន្តហោះចម្បាំងរបស់ថៃ ផងដែរ។យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅដ្ឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញកំណត់ទំហំថវិកា និងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់។ក្រៅពីនេះធ្វើការសម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជននានា ក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ, រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ, រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ