បាត់ដំបង៖ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាអនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ប្រគល់ជូនដល់កងកម្លាំងនគរបាលវរព្រំដែនគោកចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។អំណោយប្រគល់ជូនដោយផ្ទាល់នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងនោះរួមមាន៖ ឈុតប្រអប់បាយតេជោរាយស៍ចំនួន ៦០០ឈុត ទឹកសុទ្ធចំនួន ៤០កេស និងទឹកដោះគោចំនួន ៤០កេស។លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ តាងនាមថ្នាក់ដឹកនាំស្នងការ និងក្នុងនាមកងកម្លាំងនគរបាលជាតិ ទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈគណៈប្រតិភូក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលជានិច្ចកាលតែងតែបានគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងនគរបាល ដោយបាននាំយកអំណោយទាំងនេះជូនដល់កងកម្លាំងនគរបាលខេត្តបាត់ដំបង។លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ តំណាងឱ្យកងកម្លាំងនគរបាលជាតិទាំងអស់ សូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលានាំយកអំណោយដ៏ថ្លៃថ្លានេះ ប្រគល់ជូនដល់កងកម្លាំងនគរបាល និងសូមគោរពជូនពរ សម្តេច និងលោកជំទាវ ព្រមទាំងប្រតិភូទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាភ្លឺថ្លា និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចហើយលោកស្នងការនឹងធ្វើការបែងចែកសម្ភារៈទាំងអស់នេះ ទៅកងកម្លាំងនគរបាលនៅជួរមុខទាន់ពេលវេលា និងបានប្រើប្រាស់ជាក់ស្តែង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ