ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៥ យុវជននិងមហាជនជិត៣ពាន់នាក់ មកពីបណ្តាក្រសួង មន្ទីរស្ថាប័ននា នាប្រារព្ធពិធីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ អនុវត្តប្រកបដោយជោគជ័យនយោ បាយ ឈ្នះ ឈ្នះ ដែលបានប្រព្រឹត្តទៅ នៅវិមានឈ្នះ ឈ្នះ ។ការប្រារព្ធពិធីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៧ បង្ហាញនូវការ« ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ »២៩ ធ្នូ ១៩៩៨ ~ ២៩ ធ្នូ ២០២៥។សម្តេចព្រះឧត្តមវង្សាគូ សុភាព បាន ដឹកនាំក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋធ្វើពិធីសាសនា នៅល្ងាចថ្ងៃទី២៩ខែធ្នូ នេះផងដែរ។ពិធីសាសនានេះដែរបានបង្ហាញសេចក្តីកតញ្ញូនិងការគោរពយ៉ាងខ្ពស់ចំពោះវីរកងទ័ព និងការលះបង់ដ៏ថ្លៃថ្លារបស់កង ទ័ព ដែលបានឈរជើងយ៉ាងរឹងមាំ ការ ពារជាតិ ការពារទឹកដី និងអធិតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ។បន្ថែមពីនេះគឺជាការបង្ហាញថាប្រជាជនកម្ពុជាគ្រប់រូប មិនដែលភ្លេច និងមិន ដែល មើលរំលងការពលីជីវិត រួមទាំងការលះបង់របស់កងទ័ពឡើយ។តាមទស្សនៈសាសនា ការឧទ្ទិសកុសល គឺជាការផ្សាយសេចក្តីមេត្តា ដល់វញ្ញាណក្ខន្ត វីរកងទ័ព ដែលបានស្លាប់ក្នុងបុព្វ ហេតុការពារជាតិ ឱ្យបានទៅដល់សេចក្តីស្ងប់សុខ យោលយោងកំណើតនៅទីល្អព្រមទាំងជាការលួងលោមចិត្តដល់គ្រួ សារ កងទ័ព ដែលបានពលីផងដែរ។ជាមួយគ្នានេះក៏ជាការចូលរួមលើកម្ពស់ស្មារតីសាមគ្គីភាព របស់ប្រជាពលរដ្ឋក្នុងការគាំទ្រ ជឿជាក់លើរាជរដ្ឋាភិបាល និងសាមគ្គីភាពដែលឈរលើឆន្ទៈមិមគាំទ្រ សង្គ្រាម ហើយជំរុញឱ្យស្តារនូវជំនឿ ទុកចិត្តរវាងប្រជាជនៃប្រទេសទាំងពីរ ដោយធម៌អហិង្សា និងសាកលភាពសាសនា។ពង្រឹងស្មារតីរួបរួមជាតិតាមរយៈការចូល រួមគាំទ្រដល់វីរកងទ័ពខ្មែរ ដែលកំពុងប្រឈមមុខក្នុងសង្គ្រាមឈ្លានពាន ពីណាក់យោធាថៃ ដើម្បីការពារថែរក្សា ទឹក ដី ជូនជាតិ មាតុភូមិ។ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រ ឈមនឹងវិបត្តិ និងភាពតានតឹង យើងត្រូវឈរលើមូលដ្ឋាននៃសាមគ្គីភាព សេចក្តី យល់ចិត្តគ្នា និងការទទួលខុសត្រូវរួមគ្នា ។សន្តិភាពមិនមែនកើតឡើងដោយ អំពើហិង្សាឡើយ ប៉ុន្តែកើតចេញពីចិត្តដែល ស្ងប់ ពោរពេញដោយមេត្តា ករុណា និងបញ្ញា។យុវជនគឺជាកម្លាំងស្នូលនៃសង្គម និងជា កម្លាំងសង្ឃឹមរបស់ជាតិ។ការចូលរួមរបស់យុវជនក្នុងសកម្មភាពសាសនា និងសង្គម មិនត្រឹមតែបង្ហាញពីស្មារតី ស្នេហាជាតិទេ ប៉ុន្តែជាការបញ្ជាក់ថា៖ យុវជនខ្មែរ ជ្រើសរើសផ្លូវសន្តិវិធី សីល ធម៌ និងការរួមចំណែកដោយការទទួលការទទួលខុសត្រូវ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពសង្គម។ព្រឹត្តិការណ៏ នេះជាការអបអរសាទរ ខួប ២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរ សាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ ២០២៥ និងខួប៧ឆ្នាំនៃការ បង្កើតវិមានឈ្នះឈ្នះ ។ខួប២៧ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ នេះកម្ពុជាបានអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅ ក្នុង ប្រទេសកម្ពុជា នាំមកនូវសុខសន្តិ ភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណា ចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម។ មាននយោបាយឈ្នះឈ្នះ មានសុខសន្តិភាព និងមាន ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ