ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើននាក់ទៀត នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ បានចូលរួមវេចខ្ចប់អំបុក នៅក្នុងសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជនភៀសសឹក។បើតាមមន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា អំបុកជាង ២តោន ត្រូវបានវេចខ្ចប់ច្រកជាថង់តូចៗ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខ និងជនភៀសសឹក។ លោក ឃួង ស្រេង និងលោកស្រី រួមជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើង ដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ។ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែធ្នូនេះដែរ រដ្ឋបាលខណ្ឌ និងសប្បុរសជននានា ក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែកដល់វីរៈកងទ័ពជួរមុខ និងពលរដ្ឋជាជនភៀសសឹក ដោយលោកអភិបាលរងរាជធានីភ្នំពេញជាច្រើនរូប តំណាងលោក ឃួង ស្រេង បានអញ្ជើញទទួលអំណោយនេះ។សប្បុរសជន ដែលនាំយកអំណោយមកប្រគល់ជូននៅថ្ងៃនេះរួមមាន រដ្ឋបាលខណ្ឌសែនសុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោ និងសប្បុរសជននានា។ក្នុងនាមអភិបាលរាជធានី, លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋបាលខណ្ឌសែនសុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោ និងសប្បុរសជន ដែលបានចូលរួមចែករំលែកនូវធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះ ពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ