ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយមនុស្សធម៌ ចំនួន ២រថយន្ត ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជនភៀសសឹកទិសខេត្តព្រះវិហារ
Sun,28 December 2025 (Time 04:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ព្រះវិហារ៖ អំណោយមនុស្សធម៌ ចំនួន២រថយន្ត រួមមានភេសជ្ជៈចំនួន ១៥៦០កេស និងទឹកសុទ្ធចំនួន ៧០០កេស ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះវិហារ។
ពិធីប្រគល់-ទទួលអំណោយទាំងនោះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលផែនភស្តុភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
អំណោយទាំងនេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានរៀបចំចាត់ចែងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅកាន់គោលដៅខេត្តព្រះវិហារ ជាបន្តបន្ទាប់។
ក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនវីរកងទ័ពជួរមុខទាំងអស់ ដែលបានជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
លោក បានមានប្រសាសន៍ទៀតថា “ក្នុងនាមអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិកា ទឹកចិត្ត និងស្មារតីនៅជាប់ជាមួយបងប្អូនវីរកងទ័ពជួរមុខយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងកម្លាំងមហាសាមគ្គីនៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗខ្លួនចម្រុះមុខ។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងវេចខ្ចប់ដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់។”
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងនគរបាលខេត្តព្រះវិហារ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលតែងតែបានខិតខំខ្នះខ្នែងកៀរគរស្វែងរកមូលនិធិពីសប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា ចូលរួមបរិច្ចាគធនធានតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់សមរភូមិជួរមុខ ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារគ្រប់កាលៈទេសៈ។
សូមរំលឹកថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី២៨ ខែធ្នូនេះ កម្ពុជា រងផលប៉ះពាល់ទាំងតំបន់ស៊ីវិល ពលរដ្ឋស៊ីវិល ស្លាប់ របួស និងខូចខាតសំណង់អគារហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល
រួមមាន៖
១-ករណីពលរដ្ឋស្លាប់ និងរបួស៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ មានពលរដ្ឋស្លាប់ ចំនួន ៣១នាក់ និងរបួសចំនួន ៩១នាក់។
២-ករណីពលរដ្ឋនៅជំរំភៀសសឹក៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ មានជនភៀសសឹក សរុប ៦៣៦.១០៥នាក់ ក្នុងនោះស្ត្រី ៣៣១.៩០០នាក់ និងកុមារ ២០១.៥១១នាក់។ តួលេខនេះ អាចមានការប្រែប្រួល ជាបន្តបន្ទាប់ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

វីដែអូ