ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាំយកគ្រឿងឧបភោគ បរិភោគ ដើម្បីប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក
Sun,28 December 2025 (Time 04:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

សៀមរាប៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងអង្គការនគរទេព នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមានអង្ករចំនួន១០តោន កញ្ចប់សម្ភារៈប្រើប្រាស់១០០០កញ្ចប់ និងទឹកបរិសុទ្ធចំនួន១០០០កេស ប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកតាមតម្រូវការជាក់ស្តែង។
ជំនួយទាំងនេះបានមកពីទឹកចិត្តចូលរួមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី អង្គការនគរទេព និងសប្បុរសជននានា ក្រោមស្មារតីរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ ក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយប្រទេសជិតខាង នៅតែបន្តកើតមាន។
ជាងនេះទៀត ការផ្តល់ជូននេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភ គាំទ្រ និងសម្រាលការលំបាករបស់ជនភៀសសឹកដែលបាននិងកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីកន្លែងសុវត្ថិភាព ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ