(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការងារយ៉ាងសស្រាក់សស្រាក់ និងយកចិត្ដទុកដាក់ខ្ពស់ណាស់ ទាំងលើជីវភាពនៃការរស់នៅ និងសុខភាពរបស់បងប្អូនជនភៀសសឹកយើងទាំងអស់ ដែលបានមកស្នាក់នៅតាមសង្កាត់ទាំង ១០៥ និងខណ្ឌទាំង១៤ ដោយមិនរំលងឡើយ ដើម្បីចូលរួមចរំលែកការលំបាករបស់បងប្អូនយើងជនភៀសសឹក រួមទាំងគ្រួសារវីរកងទ័ពយើងផងដែរ។ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់គ្រួសារវីរកងទ័ព ចំនួន ១២២៤គ្រួសារ នៅកោះពេជ្រ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានឱ្យដឹងទៀតថា «ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ដែលមិនទុកនរណាម្នាក់ដោយសារអាហារនោះទេ»។ ជាពិសេសបងប្អូនជនភៀសសឹក និងគ្រួសារវីរកងទ័ពយើងនៅពេលនេះ។លើសពីនោះក្រោមការយកចិត្ដទុកដាក់ និងសេចក្ដីអាណិតស្រលាញ់ ពិសេសការបង្ហាញពីការដឹកគុណដល់វីរកងទ័ពយើង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រយៈពេល២ថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២៥ គឺបានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពផងដែរ សរុបជាង៣ពាន់គ្រួសារ ដែលប្រព្រឹត្ដទៅកោះពេជ្រ ដោយកាលថ្ងៃម្សិលមិញជួបសំណេះសំណាលដោយផ្ទាល់ប្រជាជនភៀសសឹកចំនួន ១៧៨៩គ្រួសារ (ជាង៥ពាន់នាក់) និងថ្ងៃនេះជាមួយគ្រួសារវីរកងទ័ព ចំនួន ១២២៤ គ្រួសារ ។លោក ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបម្រើដល់សុខទុក្ខបងប្អូនជនភៀសសឹក ពិសេសគ្រួសារវីរកងទ័ពឱ្យស័ក្កសមនឹងការលះបង់របស់វីរកងទ័ពយើង។ «យើងខ្ញុំក្នុងនាមរដ្ឋបាលរាជធានីភំ្នពេញ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម ហើយនិយាយដោយឡែក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពិតជាមានការដឹងគុណយ៉ាងធំធេងនូវការពលី លះបង់របស់វីរកងទ័ពយើងជាប់ក្នុងក្រអៅបេះដូងរបស់យើងជារៀងរហូត» ។លោកក៏បានផ្ដាំផ្ដើដល់វីរកងទ័ព និងនគរបាលទាំងអស់ថា បងប្អូនយើងនៅសមរភូមិក្រោយ ត្រូវបានអាជ្ញាធរដែនដីយកចិត្ដទុកដាក់ និងគិតគូរជាប់ជាប្រចាំផ្ដល់ទាំងស្បៀងឧបភោគបរិភោគ និងកម្លាំងចិត្ដជូនវីរកងទ័ព ហើយកូនចៅ និងគ្រួសារគាត់នៅខាងក្រោយនេះ យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ គឺបានយកចិត្ដទុកដាក់ជាប់ជានិច្ច សូមកុំមានក្ដីបារម្ដអ្វីនោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ