ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្តាស្រុកជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
Sat,27 December 2025 (Time 09:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីការគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងជំរុញការបើកដំណើរការសេវាសាធារណៈឡើងវិញ នៅតាមបណ្តាស្រុកជាប់ព្រំដែន ក្នុង ភូមិសាស្រ្តខេត្ត បាត់ដំបង ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន មន្ទីរ អង្គភាព និងអភិបាល ស្រុក នៅសាលប្រជុំសាលាស្រុកបវេល។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំ និងជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបើកដំណើរការសាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ឡើងវិញទាំងអស់ ដើម្បីបម្រើសេវាកម្មបងប្អូនប្រជាពលរដ្ឋ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ក្រោយពីកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅវេលាម៉ោង១២:០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះបានចូលជាធរមាន។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពកម្ពុជាក្នុងការតស៊ូលះបង់ជីវិត ក្នុងការពារបូរណភាពទឹកដី និងបន្តក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន បន្តតាមដានយកចិត្តទុកដាក់ឧបត្ថម្ភដល់គ្រួសារវីរៈយុទ្ធជនដែលបានពលី ក្នុងសមរភូមិជួរមុខ ដែលជួបការលំបាកអោយបានល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្តបានមាន ប្រសាសន៍ណែនាំដល់គណៈកម្មការគ្រប់គ្រងមណ្ឌល សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភៀសសឹកត្រូវគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋភៀសសឹក ឱ្យបានច្បាស់លាស់ និងអន្តរាគមន៍ដោះស្រាយ ជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតពិតប្រាកដឱ្យបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ