ភ្នំពេញ៖ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រួមសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម” ដែលមានគោលបំណងពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់សហគ្រាសធុនតូច និងមធ្យម (SMEs)។កម្មវិធីនេះ មានការចូលរួមពី លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, លោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate Technology និងលោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជូនដល់ពាណិជ្ជករ-អាជីវករ សមាគម និងសមាជិក សមាជិកាទាំងអស់ ដែលជាម្ចាស់អាជីវកម្ម និងសហគ្រាស សរុបប្រមាណ ៥០នាក់។ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះ មានគោលបំណងសំខាន់ក្នុងការបង្កើនចំណេះដឹងបន្ថែមទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីមូលដ្ឋានគ្រឹះក៏ដូចជាសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងចំណេញពេលវេលា។តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពីលោក សុខ សុភមង្គល ដែលជាសហស្ថាបនិក នាយកប្រតិបត្តិ ក្រុមហ៊ុន Codingate Technology បានធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការជួយសម្រួលនូវការប្រមូល ការចងក្រងព័ត៌មាន និងការសរសេផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាព ក៏ដូចជាបង្កើនយុទ្ធសាស្រ្ដក្នុងការធ្វើទីផ្សារ តាមរយៈការកំណត់អតិថិជនគោលដៅបានត្រឹមត្រូវ។ លើសពីនេះទៅទៀត លោកគ្រូបង្គោលក៏បានបង្ហាត់បង្រៀនពីការសរសេរផែនការ របាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមយល់ដឹងបន្ថែមទៀត និងយកទៅអនុវត្តក្នុងអាជីវកម្មឱ្យកាន់តែមានភាពល្អប្រសើរ។សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ-ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក។កម្មវិធីបណ្ដុះបណ្ដាលខាងលើទទួលបាន ការឧបត្ថម្ភពីធនាគារវីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ