ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមតារាចម្រៀងបុរស K-Pop បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា
Sat,27 December 2025 (Time 04:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Na Yunjung តំណាងក្រុមហ៊ុន K’VE Entertainment ដែលបានដឹកនាំក្រុមតារាចម្រៀងបុរស K-POP ដែលកំពុងតែល្បីនៅសាធារណរដ្ឋកូរ៉េ ក្រុម N​-CHIVE និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារ និងស្នើសុំអនុសាសន៍ដឹកនាំលើការរៀបចំកម្មវិធីតន្រី្តទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពពីប្រជាជនកូរ៉េនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនៃជំនួបប្រកបដោយស្មារតីភារតភាព និងសាមគ្គីភាព លោកស្រីតំណាងក្រុមហ៊ុន បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តីពីសកម្មភាពចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅដល់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល ព្រមទាំងការចូលរូមជំរុញវិស័យទេសចរណ៍របស់កម្ពុជាតាមរយៈសិល្បៈតន្រ្តី។

ទន្ទឹមនឹងនេះដែរ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែទទូលបាននូវសន្ទះគាំទ្រពីប្រជាជនកូរ៉េកាន់តែច្រើនឡើងនេះ ក៏បានរៀបរាប់ពីមូលហេតុរបស់ខ្លួនដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំលើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាឆ្នាំកន្លងមក។​

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះតារាចម្រៀងកូរ៉េទាំង៦រូប ដែលបានជឿទុកចិត្តលើការដឹកនាំ និងការធានាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកបំពេញការងារតន្រ្តីទេសចរណ៍នៅប្រទេសកម្ពុជានាពេលនេះ ដោយស្នើសុំជួយផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ សុខសុវត្ថិភាព សកម្មភាពសង្គមជាប្រក្រតី សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនកម្ពុជាដល់ប្រជាជនកូរ៉េ និងពិភពលោកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ