ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកពីព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅរាជធានីភ្នំពេញ ដោយការឈ្លានពានពីប្រទេសថៃ។ការអំពាវនាវនេះ បានធ្វើក្នុងឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ ស្ថិតនៅមុខសាលមហោស្រព និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ។នៅក្នុងពិធីជួបសំណេះសំណាល លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា សង្គ្រាមបង្កឡើងដោយប្រទេសថៃនៅពេលនេះ មិនមែនជាជម្លោះព្រំដែនដូចមុននោះទេ ពោលគឺជាការឈ្លានពានរំលោភដែនអធិបតេយ្យប្រទេសកម្ពុជា ម្លោះហើយមិនដឹងថាសង្រ្គាមចប់នៅពេលណានោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារដែនអធិបតេយ្យកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីស្រលាញ់រាប់ពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុនម៉ាណែត ដែលតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ពលរដ្ឋភៀសសឹក បានលើកឡើងដែរថា មូលហេតុមកស្នាក់នៅរាជធានីភ្នំពេញ ព្រោះគិតថាកន្លែងនេះនៅឆ្ងាយពីព្រំដែន មានសុវត្ថិភាព ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់ផងដែរ។ លើសពីនេះ ពលរដ្ឋភៀសសឹកទាំងអស់នេះ បានអរគុណសម្តេចតេជោ និងក្រុមគ្រួសារ និងសប្បុរសជននានាដែលបានផ្តល់ស្បៀងអាហារ និងថវិកាជាដើម។បើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន របស់យោធាថៃ បានមកស្នាក់នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានចំនួន ១,៧៨៩ គ្រួសារ ស្មើនឹងពលរដ្ឋជិត ៦ពាន់នាក់ ក្នុងនោះកុមារមានចំនួនជាង ១ពាន់នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ