បាត់ដំបង៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជននានា មានគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ផ្សេង ដែលសប្បុរសជនឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ឧបត្ថម្ភជូនបងប្អូនភៀសសឹក ក្នុងនោះបានឧបត្ថមជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំងទៀត ក្នុងនោះមានមណ្ឌលសុវត្ថិភាពវត្តដង្កោក្រម៉ាង ចំនួន២៣៩គ្រួសារ និងមណ្ឌលសុវត្ថិភាពវត្តស្លខ្លាញ់ ចំនួន១៩៥គ្រួសារ ស្ថិតក្នុងស្រុកបវេល។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបន្តណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញយកចិត្តទុកដាក់ក្នុងការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ អន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃ អាចារ្យ គណៈកម្មាការវត្ត ដែលបានសហការជាមួយអាជ្ញាធរ ផ្តល់ទីតាំងសម្រាប់បងប្អូនភៀសសឹកស្នាក់នៅ និងណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពចូលរួមរក្សាអនាម័យបរិស្ថាន ចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ និងជួយថែរក្សាការពារសម្ភារៈ ទ្រព្យសម្បត្តិរួម ក្នុងមណ្ឌលភៀសសឹកឱ្យបានល្អ។ឯកឧត្តម បានបន្តក្រើនរំលឹកបងប្អូនពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសរក្សានូវសុខសន្តិភាព និងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយសត្រូវឈ្លានពានបានដោយសន្តិវិធី។ជាមួយគ្នានោះដែរ បងប្អូនដែលបានភៀសសឹកបានបង្ហាញអារម្មណ៍កក់ក្តៅដែលទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនដែលតែងតែ ជួយសម្រួលនូវទុក្ខលំបាកនានានៅតាមមណ្ឌលភៀសសឹក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ